• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ជួបសំណេះសំណាលជាមួយគណៈប្រតិភូនៃកម្មវិធី“ តបស្នងសងគុណទឹកចិត្តមាស”

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh  ជួបសំណេះសំណាលជាមួយគណៈប្រតិភូនៃកម្មវិធី“ តបស្នងសងគុណទឹកចិត្តមាស”
 

នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ប្រធានក្រុមប្រឹក្សាគាំពារមូលនិធិកុមារវៀតណាមបានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូនៃកម្មវិធី“ តបស្នងសងគុណទឹកចិត្តមាស”។ ថ្លែងមតិនៅក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានទទួលស្គាល់និងកោតសរសើរចំពោះការរួមវិភាគទានវិជ្ជមានរបស់បុគ្គល អង្គភាព និងសហគ្រាសក្នុងការមើលថែទាំនិងជួយឧបត្ថម្ភដល់កុមារ។ ទន្ទឹមនឹងនេះលោកស្រីបានកោតសរសើរមូលនិធិគាំពារកុមារវៀតណាមចំពោះសកម្មភាពដ៏មានអត្ថន័យជាច្រើន ដោយរួមចំណែកដល់សកម្មភាពសន្តិសុខសង្គមរបស់ប្រទេសជាតិ។ លោកស្រីអនុប្រធានរដ្ឋបានឲ្យដឹងថា ដើម្បី មូលនិធិដំណើរការកាន់តែមានប្រសិទ្ធិភាពនាពេលខាងមុខ គឺប្រការដ៏សំខាន់បំផុតនោះគឺវិធីកៀរគរធនធានកាន់តែច្រើនឡើង ៗ សម្រាប់មូលនិធិ។ ទន្ទឹមនឹងនេះ ត្រូវបង្កើនចំនួនដៃគូនិងអ្នកផ្តល់ជំនួយ ប្រពៃណី និងថ្មី ដើម្បីបង្កើតមូលនិធិអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធនាគារសិង្ហបុរីតំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមសម្រាប់ឆ្នាំ ២០២៦

ធនាគារសិង្ហបុរីតំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមសម្រាប់ឆ្នាំ ២០២៦

នាពេលថ្មីៗនេះ ធនាគារ UOB នៃប្រទេសសិង្ហបុរីបានចេញផ្សាយរបាយការណ៍យស្តីពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាមដោយតំឡើងការព្យាករណ៍សម្រាប់កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ ២០២៦ ឡើង ៧.៥% ប្រៀនឹង ៧% ពីមុន។

Top