• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួប ពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind


 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN) 
 

នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បាន​អញ្ជើញ​ជួប​ពិភាក្សាការ​ងារជាមួយប្រធានាធិបតី ឥណ្ឌាលោក Ram Nath Kovind។

ថ្នាក់​ដឹកនាំទាំង​ពីរបាន​ឯកភាពរក្សា​ការជួប​ប្រាស្រ័យ​ថ្នាក់ជាន់​ខ្ពស់​ជារៀង​រាល់​ឆ្នាំក៏ដូច​ជាយន្តការ​សហប្រតិ​បតិ្តការ​ដែល​មាន​ស្រាប់រវាងប្រទេស ទាំងពីរ បន្តអនុវត្តឲ្យ​បាន​ល្អនូ​វ​កិច្ច​ព្រម​ព្រៀង​និង​កិច្ច​សន្យាដែល​ត្រូវ​បាន​ចុះ ​ហត្ថលេខា ព្រមទាំងលើកទឹកចិត្តសហគ្រាសនៃប្រទេសទាំងពីរបង្កើនកិច្ច សហ​ប្រតិបតិ្តការ ពង្រីកការ​វិនិយោគ ធ្វើអាជីវកម្មលើវិស័យថ្មីៗដែលឥណ្ឌា មានឧត្តមភាពនិងវៀត ណាមមានតម្រូវការ។ ភាគីទាំង​ពីរឯកភាពពន្លឿន ដំណើរការផ្ដល់កញ្ចប់ជំនួយឥតសំណងនិងកញ្ចប់ឥណទានអនុគ្រោះជូន ដល់វៀត​ណាម ព្រមទាំងបង្កលក្ខណៈងាយស្រួលឲ្យក្រុមហ៊ុនអាកាស ចរណ៍នៃប្រទេស​ទាំងពីរ​សហប្រតិបត្តិការ​បើកជើង​ហោះហើរ​ត្រង់រវាង ទីក្រុងធំៗនៃប្រទេសទាំងពីរនាពេលខាងមុខផងដែរ។
 
ថ្នាក់ដឹកនាំ​ទាំងពីរបានឯកភាពប្រគល់ឲ្យក្រសួង ស្ថាប័ននានានៃ ប្រទេសទាំង​ពីរ​បន្ត​ជួប​ពិភាក្សាគ្នា​ដើម្បី​ដោះស្រាយ​បញ្ហានៅសេសសល់ និងការជំពាក់ជំពិនក្នុងពាណិជ្ជកម្មនិងវិនិយោគ សំដៅសម្រេចបាន គោលដៅនាំទំហំ​ពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១៥ពាន់លានដុល្លា អាមេរិកក្នុងឆ្នាំនេះ។ ក្រៅពីនោះ ប្រទេ​សទាំង​ពីរនឹង​បន្តសហការយ៉ាងស្អិត រមួត​ហើយគាំទ្រ​គ្នាទៅវិញ​ទៅមកនៅ​វេទិកាអន្តរជាតិ​និង​តំបន់​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top