• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អញ្ជើញជួបពិភាក្សាជាមួយអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Paul Mashatile

តបតាមការអញ្ជើញរបស់អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អនុប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូងលោក Paul Mashatile និងភរិយា បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមពីថ្ងៃទី ១២-១៥ ខែធ្នូ។
អនុប្រធានរដ្ឋ Vo Thi Anh Xuan ជួបសន្ទនាជាមួយអនុប្រធានាធិបតីអាហ្រ្វិកខាងត្បូង Paul Mashatile  (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១៤ ធ្នូ នៅវិមានប្រធានរដ្ឋ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានជួបពិភាក្សាជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Paul Mashatile។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើបណ្តាញកិច្ចការបរទេសរបស់បក្ស ការទូតរដ្ឋ និងការទូតប្រជាជន; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូពីគ្រប់វិស័យ និងគ្រប់កម្រិត ...។  អនុប្រធានាធិបតីអាហ្រ្វិកខាងត្បូងសង្ឃឹមថា វៀតណាមនឹងគាំទ្រការពង្រឹងភាពជាដៃគូជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយអះអាងនូវការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធគយអាហ្វ្រិកខាងត្បូង។

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានស្នើថា ភាគីទាំងពីរសម្របសម្រួលការស្រាវជ្រាវ និងជំរុញការចរចាដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី; ខិតខំនាំយកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឡើងដល់ ២ ពាន់លានដុល្លារនាពេលខាងមុខ។ ជំរុញការវិនិយោគលើទីផ្សារគ្នាទៅវិញទៅមកក្នុងវិស័យសក្តានុពល។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ហើយរៀបចំយ៉ាងឆាប់ៗនូវកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៣; ជំរុញការជួបប្រាស្រ័យរវាងប្រជាជន; បង្កើតកម្មវិធីណែនាំ និងផ្សព្វផ្សាយវប្បធម៌យ៉ាងសកម្ម; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ...

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan និងអនុប្រធានាធិបតី Paul Mashatile បានធ្វើជាសាក្សីក្នុងពិធីប្រគល់អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើវិស័យឧត្តមសិក្សា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ ធនធានដែលកៀងគរបានពីកាណាលអន្តរជាតិសម្រាប់ជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន។

Top