ព័ត៌មាន
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញជូនអំណោយដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Thanh Hoa

លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានផ្ញើជូនថវិកាចំនួន ២០០ លានដុង ដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Thanh Hoa
នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបធ្វើការនៅខេត្ត Thanh Hoa។
ក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានចែករំលែកជាមួយ មូលដ្ឋាននូវការខាតបង់បន្ទាប់ពីគ្រោះទឹកជំនន់។ លោកស្រីអនុប្រធានរដ្ឋបានមានប្រសាសន៍ ថា ក្នុងប៉ុន្មានថ្ងៃខាងមុខ ថ្នាក់ដឹកនាំខេត្តគួរតែបន្តយកចិត្តទុកដាក់និងអនុវត្តការងារជំនះពុះពារ លើផលវិបាកដែលបង្កឡើងដោយទឹកជំនន់ក៏ដូចជារិះរកវិធានការដើម្បីជួយប្រជាជនស្ថេរភាពជីវភាពរស់នៅ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងអភិវឌ្ឍន៍ផលិតកម្មជាដើម។
ស្តីពីស្ថានភាពសេដ្ឋកិច្ច - សង្គមរបស់ខេត្ត Thanh Hoa អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានទទួលស្គាល់និងវាយតម្លៃខ្ពស់ ចំពោះការផ្លាស់ប្តូរនិងការអភិ វឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ខេត្ត តាមរយៈសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្លូវថ្នល់។ លោកស្រីអនុប្រធានរដ្ឋសង្ឃឹមថា ខេត្ត Thanh Hoa នឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ដើម្បីនាំខេត្តឆ្ពោះទៅការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព។
ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋបានផ្ញើជូនថវិកាចំនួន ២០០ លានដុង ដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្ត Thanh Hoa រួមទាំងអំណោយសម្រាប់សិស្សដែលរងគ្រោះដោយទឹកជំនន់ដើម្បីទិញសំភារៈសិក្សានិងត្រៀមសំរាប់ឆ្នាំសិក្សាថ្មីផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម