• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីផ្តល់អាហារូបករណ៍សម្រាប់អ្នកដែលមានស្នាដៃសិក្សាឆ្នើម

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីផ្តល់អាហារូបករណ៍សម្រាប់អ្នកដែលមានស្នាដៃសិក្សាឆ្នើមភាគខាងជើងវៀតណាម

នារសៀលថ្ងៃទី ១៤ ខែមិថុនា នៅទីក្រុងហាណូយ មជ្ឈឹមសមាគមជំរុញការសិក្សាវៀតណាមបានរៀបចំពិធីប្រគល់អាហារូបករណ៍ សម្រាប់សិស្សា នុសិស្ស និងមនុស្សពេញវ័យមួយចំនួន ដែលទទួលបានស្នាដៃសិក្សាល្អ នៅតាមខេត្ត - ក្រុងចំនួន ២០ នៃភាគខាងជើងវៀតណាម។ មនុស្ស ១៤៤ នាក់ បានទទួលរង្វាន់រួមមានសិស្សា នុសិស្សចំនួន ៩៨ នាក់និងមនុស្សពេញវ័យចំនួន ៤៦ នាក់។

ថ្លែងនៅក្នុងពិធីនេះ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh សង្ឃឹមថាចលនាសិក្សារៀនសូត្រនឹងបន្តរីកសាយភាយកាន់តែទូលំទូលាយថែមទៀត។ លោកស្រី Dang Thi Ngoc Thinh អញ្ជើញមានប្រសាសន៍ថា៖ “ទោះបីមានភាពខុសប្លែកគ្នានៅក្នុងកាលៈទេសៈអាជីពក៏ដោយ ប៉ុន្តែអ្នកទទួលអាហារូបករណ៍ថ្ងៃនេះ សុទ្ធតែមានលក្ខណៈដូចគ្នា គឺពួកគេកំពុងព្យាយាមរៀនណាស់។ អ្នកទាំងអស់បានខិតខំរៀនសូត្រដើម្បីធ្វើម្ចាស់ជីវភាពខ្លួនឯងនិងធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គម។ ក្នុងនោះមានទាំងកុមារពិការ ប៉ុន្តែប្អូនៗ នៅតែជាសិស្សល្អនិងឧស្សាព្យាយាម និងមានកសិករ អ្នកធ្វើការធ្ងន់ ប៉ុន្តែនៅតែជាគំរូនៃការខិតខំរៀនសូត្រផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេជាពូមីងជនជាតិភាគតិចដែលដឹងច្បាស់ពីផលប្រយោជន៍នៃការរៀនសូត្រនិងការប្រើចំណេះដឹងវិទ្យាសាស្ត្រ ដើម្បីក្លាយជាអ្នកផលិតល្អ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top