នេះគឺជាការវាយតម្លៃរបស់លោក Andrew Goledzinowski អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាមដំណាក់កាល ២០២២-២០២៤ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយអ្នកយកព័ត៌មាននៅប្រទេសអូស្ត្រាលី។
លោក Goledzinowski ជឿជាក់ថា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមគឺជាព្រឹត្តិការណ៍ មានអត្ថន័យសំខាន់ពិសេស។ អនាគតរបស់វៀតណាមស្ថិតនៅក្នុងការផ្លាស់ប្តូរនិងសម្របខ្លួនទៅនឹងបរិបទអន្តរជាតិដែលកំពុងមានបម្រែបម្រួលយ៉ាងឆាប់រហ័សទាក់ទងនឹងសេដ្ឋកិច្ច នយោបាយ និងភូមិសាស្ត្រ។ ដើម្បីត្រៀមខ្លួនសម្រាប់យុគសម័យថ្មីនេះ វៀតណាមក៏ត្រូវចូលដល់យុគសម័យថ្មីមួយផងដែរ។
លោកក៏បានកត់សម្គាល់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានម្ចាស់ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយដៃគូជាច្រើន រួមមាន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី បារាំង ម៉ាឡេស៊ី សហរដ្ឋអាមេរិក សិង្ហបុរី និងចក្រភពអង់គ្លេស។ល។ យុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរយៈពេលវែងរបស់វៀតណាមអំពីឋានៈ និងការអភិវឌ្ឍនាពេលអនាគតនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ៕







