• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អតីតអគ្គលេខាធិការអាស៊ានលោក Le Luong Minh អំពាវនាវឲ្យប្រទេសសមាជិកទាំងអស់សហការយ៉ាងស្អិតរមួតថែមទៀត


 ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ Do Quyen/ TTXVN)

ក្នុងពិធីផ្ទេរប្រគល់តំណែងអគ្គលេខាធិការអាស៊ាន ដែលប្រព្រឹត្តទៅនាថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៧ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនោះ អតីតអគ្គលេខាធិការ អាស៊ានលោក Le Luong Minh បានអញ្ជើញថ្លែងបទសន្ទរកថាបូកសរុបរយៈពេល ៥ ឆ្នាំដែលលោកកាន់តំណែងនេះ។ ក្នុងនោះ សង្កត់ធ្ងន់ថា ដំណាក់កាល ៥ ឆ្នាំកន្លងទៅមានអត្ថន័យសំខាន់ជាច្រើនចំពោះអាស៊ាន ជាពិសេសគឺការបង្កើតសហគមន៍អាស៊ាន ដែលជារបត់​សំខាន់មួយ ដោយបង្ហាញនូវលទ្ធភាពអភិវឌ្ឍន៍ដ៏ស្វាហាប់របស់អាស៊ាន ក៏ដូចជាឆន្ទៈនយោបាយនិងការសន្យាដ៏រឹងមាំរបស់ប្រទេសសមាជិកទាំងអស់ ដើម្បីក្លាយទៅជាសហគមន៍ដ៏ជិតស្និទ្ធនិងគួរឲ្យជឿទុកចិត្តជាងមុន​។ លោក Le Luong Minh សង្កត់ធ្ងន់ថា នាអនាគត អាស៊ានត្រូវប្រឈមមុខជាមួយការសាកល្បងជាច្រើនទៀត ដែលទាមទារឲ្យប្រទេសសមាជិកនីមួយៗ ចាំបាច់ត្រូវខំប្រឹងប្រែងនិងសហការគ្នាជាច្រើនថែមទៀតផងដែរ។

រីឯខ្លួនវិញ អគ្គលេខាធិការថ្មីរបស់អាស៊ានលោក Lim Jock Hoi អះអាង អាស៊ានបានរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ព្រមទាំងបន្តសរឲ្យឃើញនូវការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស​លើ​វិស័យសេដ្ឋកិច្ចផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី ៨,៣ ទៅ ៨,៥%

វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី ៨,៣ ទៅ ៨,៥%

ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យគ្រប់មូល ដ្ឋានកសាងសេណារីយ៉ូកំណើនសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ និងពេញមួយឆ្នាំ ធានា គោលដៅកំណើន GDP ជាតិចន្លោះពី ៨,៣ ដល់ ៨,៥% ក្នុងឆ្នាំ ២០២៥។

Top