បញ្ជាការដ្ឋានទីក្រុងហូជីមិញបានប្រកាសកាលពីថ្ងៃទី ១០ ខែសីហា ថា ចាប់ពីថ្ងៃទី ២៣ ខែមិថុនា រហូតមកដល់បច្ចុប្បន្ន កងកម្លាំងដែលបំពេញភារកិច្ចស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេធីរៀង ទីក្រុងហូជីមិញ បានរកឃើញនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៥៦ ឈុត រួមទាំងអដ្ឋិធាតុដាច់ដោយឡែកចំនួន ២២៨ ឈុត និងអដ្ឋិធាតុចំនួន ២៨ ឈុតនៅទីតាំងផ្នូរសមូហភាពចំនួន ៧ កន្លែង រួមជាមួយនឹងរបស់របរផ្ទាល់ខ្លួនរបស់យុទ្ធជនពលីចំនួន ១៥១ ត្រូវបានរកឃើញ។ គិតដោយឡែក ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែសីហា នៅតំបន់ B នៃឧទ្យាន ឡេធីរៀង កម្លាំងការងារបានជីកដីនិងថ្មប្រមាណ ៨៥០ ម៉ែត្រគូប ហើយរកឃើញ និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤៦ ឈុត និងរបស់របរផ្ទាល់ខ្លួនចំនួន ៣២ ឈុត។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គណៈប្រតិភូជាច្រើនមកពីស្ថាប័ន និងអង្គភាពនានារបស់មជ្ឈិម ទីក្រុងហូជីមិញ ក្រសួងការពារប្រទេស និងប្រជាជនក្នុងទីក្រុង បានមកដាក់ផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី ដែលទើបតែបានជីកកកាយនិងប្រមូលអដ្ឋិធាតុ ព្រមទាំងទៅសួរសុខទុក្ខ និងលើកទឹកចិត្តកងកម្លាំងដែលកំពុងបំពេញភារកិច្ចស្វែងរក ប្រមូល និងកំណត់ព័ត៌មានអំពីអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យានឡេធីរៀងផងដែរ៕





