• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ជំងឺរាតត្បាត COVID-19 ស្ថិតនៅក្នុង «ដំណាក់កាលថ្មីមួយនិងមានគ្រោះថ្នាក់”

លោក Tedros Adhanom Ghebreyesus បានព្រមានថា ជំងឺរាតត្បាត COVID-19 កំពុងស្ថិតក្នុង“ ដំណាក់កាលថ្មីមួយនិងមានគ្រោះថ្នាក់” ដោយមានករណីឆ្លងជំងឺថ្មីកាន់តែកើនឡើងយ៉ាងខ្លាំង ក្នុងបរិបទដែលប្រជាជនមានភាពនឿយហត់ចំពោះបទញ្ជាបិទប្រទេសផងដែរ។

ប្រជាជននៅលើទីលានក្រហម ជិតព្រះវិហារ St. Basil នៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី។ (រូបភាព៖ Reuters)


នាថ្ងៃទី១៩ខែមិថុនា អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថា ជំងឺរាតត្បាត COVID-19 កំពុងស្ថិតក្នុង“ ដំណាក់កាលថ្មីមួយនិងមានគ្រោះថ្នាក់” ដោយមានករណីឆ្លងជំងឺថ្មីកាន់តែកើនឡើងយ៉ាងខ្លាំង ក្នុងបរិបទដែលប្រជាជនមានភាពនឿយហត់ចំពោះបទញ្ជាបិទប្រទេសផងដែរ។ 

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញ លោក Tedros បានដាស់តឿនឱ្យប្រទេសនានានិងប្រជាជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលចំនួនករណីឆ្លងជំងឺថ្មីដែលបានរាយការណ៍ជូនអង្គការសុខភាពពិភពលោកឈានដល់កំរិតកំណត់ត្រាថ្មីដោយមានអ្នកឆ្លង COVID-19 ថ្មីចំនួនជាង ១៥០.០០០ នាក់កាលពីថ្ងៃទី ១៨ ខែមិថុនា ហើយនេះគឺជាចំនួនករណីឆ្លងជំងឺខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃដែលបានកត់ត្រូវរហូតមកទល់ពេលនេះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top