• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិអំពាវនាវអោយអន្តរជាតិជួយឧបត្ថម្ភការអនុវត្តកិច្ចព្រម ព្រៀងសន្តិភាពនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល

អង្គការសហប្រជាជាតិ (អ.ស.ប) នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ បានអំពាវនាវអោយមានការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលទើបនឹងបានសម្រេចបានរវាងរដ្ឋាភិបាល​នៃសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលជាមួយក្រុមប្រដាប់អាវុធទាំង១៤នៃប្រទេសនេះ។

អគ្គលេខាធិការរងនៃ អ.ស.បទទួលបន្ទុកសកម្មភាពសន្តិភាពលោក Jean Pierre Lacroix បានអំពាវនាវអោយពិភពលោករួមគ្នាធ្វើសកម្មភាពដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព។

ក្រុមបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប (MINUSCA) បានដកស្រង់សម្ដីរបស់សមាជិកនៃសហភាពអាហ្វ្រិកអំពីសន្តិភាពនិងសន្តិសុខលោក Smail Chergui ដែលបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការដ៏សកម្មរវាងភាគី នានានៅជំនួបចរចាហើយសង្កត់ធ្ងន់ថា នេះជាថ្ងៃអស្ចារ្យមួយចំពោះប្រជាជននៃសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល​គ្រប់រូប។

លោក Firmin Ngrebad ប្រធានក្រុមចរចានៃរដ្ឋាភិបាលសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការលុបចោលការមន្ទិលសង្ស័យរបស់ក្រុមប្រដាប់អាវុធចូលរួមកិច្ចព្រមព្រៀងសន្តិភាពទាំងអស់ ព្រមទាំងសង្កត់ធ្ងន់ថា ការគាំទ្ររបស់ប្រជាជននៃប្រទេសនេះចំពោះកិច្ចព្រមព្រៀងពោលខាងលើនឹងអនុញ្ញាតិអោយសាធារណៈ​រដ្ឋអាហ្វ្រិកកណ្ដាលឈានដល់ផ្លូវសម្រុះ សម្រួល ផ្សះផ្សានិងអភិវឌ្ឍ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top