យោងតាម UNHCR វិបត្តិនៅមជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ ដែលបណ្តាលឱ្យជម្លោះរីករាលដាល បានបង្ខំឲ្យមនុស្សជាច្រើនឱ្យចាកចេញពីផ្ទះរបស់ខ្លួន។
លោក Ayaki Ito មន្ត្រីជាន់ខ្ពស់នៅ UNHCR បាននិយាយថា ការកើនឡើងនៃអរិភាព និងការវាយប្រហារថ្មីៗនៅមជ្ឈិមបូព៌ា បានបណ្តាលឱ្យមានការផ្លាស់ទីលំនៅយ៉ាងច្រើន ដោយមានមនុស្សប្រហែល ១០០.០០០ នាក់បានផ្លាស់ទីលំនៅនៅក្នុងប្រទេសអ៊ីរ៉ង់នៅដើមដំបូងនៃជម្លោះ ខណៈដែលមនុស្សជិត ១០០.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ ក្នុងប្រទេសលីបង់ និងជនភៀសខ្លួនស៊ីរីរាប់ម៉ឺននាក់បានភៀសខ្លួនត្រឡប់ទៅឆ្លងកាត់ព្រំដែនវិញ។ លោក Ayaki Ito បានអំពាវនាវឱ្យមានការឆ្លើយតបជាបន្ទាន់នៅទូទាំងតំបន់ចំពោះវិបត្តិមនុស្សធម៌នៅមជ្ឈិមបូព៌ា ដោយជំរុញឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់ការបាញ់ប្រហារ និងបង្កើតឱកាសសម្រាប់សន្តិភាព៕






