• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិតែងតែប្រកៀកស្មាជាមួយវៀតណាមក្នុងសកម្មភាពជាច្រើន

នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Kamal Malhotra អ្នកសម្របសម្រួលអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិប្រចាំវៀតណាម ដែលមកសម្ដែងការគួរសមនិងជម្រាបលានៅពេលលោកបញ្ចប់អាណត្តិការងារ។

នៅជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណដល់ការរួមវិភាគទានដ៏ថ្លៃថ្លានិងការជួយឧបត្ថម្ភជាក់ស្ដែងពីស្ថាប័ននានារបស់អ.ស.ប ក្នុងនោះមានរូបលោក Kamal Malhotra ផ្ទាល់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មរបស់វៀតណាម។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យ អ.ស.បនាពេលខាងមុខបន្តមានការពិគ្រោះយោបល់គោលនយោបាយដោយទាន់ពេលវេលា ហើយ ជួយគាំទ្រខាងហិរញ្ញវត្ថុនិងបច្ចេកទេសដល់វៀតណាម ក្នុងនោះផ្ដល់អាទិភាពដល់ការជួយ វៀតណាមផ្ទេរប្ដូរគំរូកំណើនតាមទិសទាញយកកាលានុវត្តភាពនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។

 

 ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Kamal Malhotra។ (រូបថត៖ VNA)
 
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបជាមួយលោក Kamal Malhotra។


រីឯខ្លួនវិញ លោក Kamal Malhotra បានវាយតម្លៃថា វៀតណាមកំពុងមានតួនាទីនិងសម្លេងកាន់តែសំខាន់នៅអ.ស.បអាស្រ័យដោយការចូលរួមវិភាគទានដោយម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវទៅក្នុងកិច្ចការរួមរបស់សហគមន៍អន្តរជាតិ។ លោក Kamal Malhotra សន្យាថា ស្ថាប័ននានារបស់អ.ស.បនឹងបន្តជួយគាំទ្រ រួមដំណើរជាមួយវៀតណាមក្នុងបុព្វហេតុអភិវឌ្ឍប្រទេសជាតិ។

នារសៀលថ្ងៃដដែល នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោក Kamal Malhotra ផងដែរ។ លោកប្រធានរដ្ឋសភាមានបំណងថា អ.ស.បបន្តជួយគាំទ្រវៀតណាមក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ក៏ដូចជាការស្ដារ អភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។

ជាការឆ្លើយតប អ្នកសម្របសម្រួលអ.ស.បលោក Kamal Malhotra បានបញ្ជាក់ថា អ.ស.បតែងតែរួមដំណើរជាមួយវៀតណាមក្នុងសកម្មភាពសំខាន់ៗជាច្រើន ក៏ដូចជាក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់និងពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី៖ ត្រូវផ្តោតលើការកសាង និងបំពេញរាល់សេចក្តីស្នើតាក់តែងច្បាប់ដាក់ជូនរដ្ឋសភា

លោកនាយករដ្ឋមន្ត្រី៖ ត្រូវផ្តោតលើការកសាង និងបំពេញរាល់សេចក្តីស្នើតាក់តែងច្បាប់ដាក់ជូនរដ្ឋសភា

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាល ប្រធានបទស្តីពីការកសាង និងការតាក់តែងច្បាប់ក្នុងខែមីនា ឆ្នាំ២០២៣។

Top