• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចេញសាលក្រមថាចិនជួយឧបត្ថម្ភតម្លៃសំរាប់កសិផល


 អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចេញសាលក្រមថាចិនជួយឧបត្ថម្ភតម្លៃសំរាប់កសិផល

 អាមេរិក​ដណ្តើមបានឧត្តមភាពជាងប្រទេស ចិននៅក្នុងក្តីបណ្តើងតវ៉ានៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ខណៈដែល​អង្គការនេះបាន​ចេញសាលក្រម​សម្រេច​ថាប្រទេស​ចិន​បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​ដល់​កសិផល​មួយ​ចំនួន​។​

សាលក្រមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ របស់គណៈកម្មការដោះស្រាយវិវាទ អង្គការ WTO បាន​យល់ព្រមតា​ម​ពាក្យបណ្តឹ​ងតវ៉ារបស់អាមេរិកថា ចិ​នបានជួយឧបត្ថម្ភច្រើន​ហួសកំណត់​ដល់កសិករ​នៃប្រទេស​នេះចំពោះ​កសិផល​ រួ​មមាន ស្រូវសាលី អង្ករ Indica និង​អង្ករ Japonica ក្នុងចន្លោះឆ្នាំ ​២០១២-២០១៥​។ យោង​តាម​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ លោក Robert Lighthizer បាន​ឱ្យដឹងថា ការ​   ជួយ​ឧបត្ថម្ភ​តម្លៃខ្ព​ស់​ពេក​របស់​ប្រទេស​ចិន​ បា​នដាក់កំហិតនូវ​ឱកាសសម្រាប់​កសិករ​អាមេរិកអាច​នាំចេញ​មុខ​ទំនិញ​ដែលស្រដៀង​គ្នា​ទៅ​ប្រទេស​ចិន​ផង​ដែរ​។​ លោកបានស្នើឱ្យទីក្រុងប៉េកាំង គោរព​តាមកាតព្វកិច្ចរបស់​អង្គ​ការ​ពាណិជ្ជកម្ម​ពិភពលោក​។ ក្នុង​ពេល​ជាមួ​យគ្នានេះ ប្រទេសចិនបានប្រឆាំងជំទាស់នឹងសាលក្រមពោលខាងលើនេះ ព្រមទាំង​អះអាង​ថារដ្ឋាភិបាល​នៃប្រទេសនេះបានជួយឧបត្ថ​ម្ភតម្លៃដល់កសិកម្ម ដោ​យប្រកាន​ខ្ជាប់​តាម​គោលការណ៍​យ៉ាងពេញលេញ​របស់​អង្គការពាណិជ្ជកម្មពិភពលោក៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

សិល្បៈល្ខោនយីកេ ដែលសហគមន៍ជនជាតិខ្មែរណាមបូហៅដោយឈ្មោះផ្សេងទៀតថា ល្ខោនទ្រើងឃ្លោក នោះ គឺជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ប្រជាជននៅមូលដ្ឋាន។ ឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍនោះ ទម្រង់សិល្បៈប្រពៃណី ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនេះ នៅតែត្រូវបានបងប្អូនជនជាតិខ្មែរណាមបូ អភិរក្ស និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងគុណតម្លៃដ៏ល្អប្រសើរ។

Top