• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្ករ ST25 បានឈ្នះរង្វាន់ជាអង្ករឆ្ងាញ់បំផុតលេខ ២ នៅលើពិភពលោកនៅឆ្នាំ ២០២០


អង្ករ ST25 បានឈ្នះរង្វាន់ជាអង្ករឆ្ងាញ់បំផុតលេខ ២ នៅលើពិភពលោកនៅឆ្នាំ ២០២០ (រូបថត៖ vov)
 

នារសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២០ ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសំឡេងវៀតណាម វីរៈបុរសពលកម្មនិងជាវិស្វករ Ho Quang Cua បានឲ្យដឹងថាអង្ករប្រភេទ ST25 ទើបតែឈ្នះបានរង្វាន់លេខ ២ ក្នុងកម្មវិធីប្រកួតប្រជែងអង្ករល្អបំផុតនៅលើពិភពលោកឆ្នាំ ២០២០ ដែលត្រូវបានប្រារព្វធ្វើឡើងនៅសហរដ្ឋអាមេរិក។

យោងតាមវិស្វករ Ho Quang Cua  សមាគមស្បៀងអាហារវៀតណាមបានរៀបចំការប្រកួតអង្ករដ៏ឆ្ងាញ់បំផុតថ្នាក់ជាតិនៅឆ្នាំ ២០២០។ តាមនោះ អង្ករ ST25 បានបន្តឈ្នះរង្វាន់លេខ១ ហើយត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតប្រជែងអង្ករឆ្ងាញ់បំផុតនៅលើពិភពលោក។ វិស្វករ Ho Quang Cua បានឲ្យដឹងថាដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ ហេតុដូច្នេះលោកត្រឹមតែបញ្ជូនប្រភេទអង្ករនេះចូលរួមពិពីប្រកួតក្នុងសន្និសីទតាមប្រព័ន្ធ អនឡាញប៉ុណ្ណោះ។ លោកបានចែករំលែកថា៖
«នេះគឺជាព្រឹត្តិការណ៍ដ៏មានកិត្តិយសណាស់សម្រាប់ប្រទេសវៀតណាមដែលក្នុងនោះមានការចូលរួមវិភាគទានពីប្រភេទអង្ករក្រអូបនៅខេត្ត Soc Trang ។ ពួកគេក៏ទទួលបានការលើកកំកើងឈ្មោះអង្ករនេះ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការនាំម៉ាក់យីហោអង្កររបស់វៀតណាមទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែខ្ពស់ថែមទៀត។

គួរបញ្ជាក់ថាកាលពីមុន អង្ករប្រភេទ ST25 បានឈ្នះរង្វាន់អង្ករល្អបំផុតនៅលើពិភពលោកឆ្នាំ ២០១៩ ដែលប្រារព្ធធ្វើនៅប្រទេសហ្វីលីពីន។ ការដែលអង្ករ ST25 ទទួលបានរង្វាន់ខ្ពស់ជាច្រើនក្នុងការប្រកួតអង្ករឆ្ងាញ់អន្តរជាតិ បានបញ្ជាក់ពីឋានៈរបស់ម៉ាក់យីហោអង្ករវៀតណាមនៅលើឆាកអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top