• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង់គ្លេសប្តូរពណ៌លិខិតឆ្លងដែនជាផ្លូវការបន្ទាប់ពីព្រឹត្តិការណ៍ Brexit

នៅខែមីនាខាងមុខនេះ ចក្រភពអង់គ្លេសនឹងចេញលិខិតឆ្លងដែនពណ៌បៃតង បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប (EU) ជាផ្លូវការកាលពីចុងខែមករាកន្លងមក។
 

   លិខិតឆ្លងដែនថ្មិរបស់អង់គ្លេស (រូបថត៖ AFP/ TTXVN)



នេះគឺជាព័ត៌មាន ដែលទើបបានចេញផ្សាយដោយក្រសួងមហាផ្ទៃអង់គ្លេសកាលពីថ្ងៃទី ២២ ខែកុម្ភៈ។

ហេតុដូច្នោះហើយ លិខិតឆ្លងដែនពណ៌បៃតងនឹងត្រូវដាក់ចេញនិងផ្តល់ជូនឱ្យពលរដ្ឋអង់គ្លេស ចាប់ពីដើមខែមីនាឆ្នាំ ២០២០ ដែលជំនួសឲ្យលិខិតឆ្លងដែនពណ៌ក្រហមនាពេលនាបច្ចុប្បន្ន។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Priti Patel បានឲ្យដឹងថា ការចាកចេញពីសហភាពអឺរ៉ុប បាននាំមកឱ្យចក្រភពអង់គ្លេសនូវ "ឱកាសតែមួយគត់" ដើម្បីស្តារឡើងវិញនូវអត្តសញ្ញាណជាតិរបស់ខ្លួន ក៏ដូចជាកសាងមាគ៌ាដោយ ឡែកឆ្ពោះទៅកាន់ពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top