• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត គុយបា Herminio López Diaz


អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត គុយបា Herminio López Diaz

នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលលោក Herminio López Diaz ឯកអគ្គរាជទូតគុយបាមកជំរាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅប្រទេសវៀតណាម។ អគ្គលេខាបក្ស លោក  Nguyen Phu Trong បានវាយតំលៃខ្ពស់ មនោសញ្ចេតនាដ៏ល្អប្រសើរនិងការរួមចំណែកជាវិជ្ជមានរបស់ឯកអគ្គរដ្ឋទូត Herminio López Diaz  ក្នុងការពង្រឹងនិងពង្រីងទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ អគ្គលេខា Nguyen Phu Trong មានគោលបំណងថា៖ ប្រទេសទាំងពីរបន្តលើកកម្ពស់និងកែលម្អប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងការពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគីជំរុញទំនាក់ ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រីកចំរើនជានិច្ចនាពេលខាងមុខ។

រីឯ ឯកអគ្គរដ្ឋទូតលោក Herminio López Diaz បានចាត់ទុកថា៖ទំនាក់ទំនងវៀតណាម - គុយបាគឺជាទំនាក់ទំនងគំរូល្អ បរិសុទ្ធ ស្មោះត្រង់និងកម្រមាននៅលើពិភពលោក។ ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថានឹងរក្សាជារៀងរហូតចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនិងល្អអំពីទឹកដីនិងប្រជាជនវៀតណាម ហើយលោកក៏បានសន្យាថានឹងបន្តរួមចំណែកជាវិជ្ជមានចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរគុយបា - វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

នៅថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងហាណូយ មន្ទីរកសិកម្ម និងបរិស្ថានបានសម្របសម្រួលជាមួយសហភាពនារីហាណូយ និងសមាគមកសិករហាណូយ ដើម្បីរៀបចំសន្និសីទបូកសរុបការងារឃោសនា ជំរុញការផលិត និងការជួញដូរផលិតផលកសិកម្ម និងអាហារសុវត្ថិភាព និងមានគុណភាពនៅរដ្ឋធានី ហាណូយក្នុងរយៈពេលឆ្នាំ ២០២១-២០២៥។

Top