• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញផ្ញើលិខិតអបអរសាទរផ្នែកបោះពុម្ព ផ្សាយរបស់វៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាប្រពៃណីនៃផ្នែកបោះពុម្ពផ្សាយសៀវភៅវៀតណាម (១០ តុលា ១៩៥២-១០ តុលា ២០២២) អគ្គលេខាបក្ស លោក Nguyen Phu Trong បានផ្ញើលិខិតអបអរសាទរជូនចំពោះវិស័យបោះពុម្ពផ្សាយសៀវភៅវៀតណាម។
  លោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ TTXVN)  

ក្នុងលិខិតនោះ លោកអគ្គលេខាបក្សបានអះអាងថា ព្រឹត្តិការណ៍ដែលប្រធានហូជីមិញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥២ បានចុះហត្ថលេខាលើក្រិត្យស្តីពីការបង្កើតរោងពុម្ពជាតិ ដោយមានភារកិច្ចបង្រួបបង្រួមអង្គភាព និងការគ្រប់គ្រងរោងពុម្ពរដ្ឋាភិបាល បាន កត់សម្គាល់ការអភិវឌ្ឍរោងពុម្ពរដ្ឋាភិបាល ការអភិវឌ្ឍន៍ថ្មីនៃផ្នែកបោះពុម្ភ និងចែក ចាយសៀវភៅបដិវត្តន៍វៀតណាម។ ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ ជំនាន់កម្មាភិបាល និងនិយោជិតដែលបំពេញការងារបោះពុម្ព ផ្សាយសៀវភៅ តែងតែរួបរួមគ្នា ជម្នះរាល់ការលំបាកទាំងអស់ សុទ្ធតែជាយុទ្ធជនត្រួសត្រាយផ្លូវលើផ្នែកវប្បធម៌-មនោគមវិជ្ជា ធ្វើឱ្យមានការរួមចំណែកដ៏សក្តិសមក្នុងបុព្វហេតុនៃ ការតស៊ូដើម្បីរំដោះជាតិ ការកសាង និងការពារមាតុភូមិ។

លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់និងសង្ឃឹមថា ផ្នែកបោះពុម្ព ផ្សព្វផ្សាយ និងចែកចាយសៀវភៅនឹងបន្តលើកកំពស់សមិទ្ធិផលរបស់ខ្លួនជានិច្ច រក្សានូវទិសដៅនយោបាយ និងមនោគមវិជ្ជា ធានាបាននូវសុខដុមរមនារវាងការងារនិងកិច្ចការនយោបាយ និងផលិតកម្មអាជីវកម្ម ស្តារ និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវវប្បធម៌អាន; កសាងបុគ្គលិកដែលចូលរួមក្នុងការបោះពុម្ព ផ្សាយសៀវភៅដែលមានឆន្ទៈនយោបាយរឹងមាំ និងក្រមសីលធម៌បរិសុទ្ធ; មានជំនាញវិជ្ជាជីវៈ បំពេញតាមតម្រូវការនៃសម័យកាលនៃឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម ការអភិវឌ្ឍ និងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ រួមចំណែកបញ្ជាក់ពីគោលជំហរ និងតួនាទីជាសកម្មភាពមនោគមវិជ្ជាដ៏សំខាន់បំផុតមួយលើពិភពលោក; ជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង៖ ថ្នាក់ដឹកនាំមួយរូបតែងតែផ្តោតការយកចិត្តទុកដាក់ជានិច្ចលើបុព្វហេតុអភិវឌ្ឍន៍វប្បធម៌ជាតិ

លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង៖ ថ្នាក់ដឹកនាំមួយរូបតែងតែផ្តោតការយកចិត្តទុកដាក់ជានិច្ចលើបុព្វហេតុអភិវឌ្ឍន៍វប្បធម៌ជាតិ

កាលនៅរស់ អគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀនភូ ជុង តែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសសម្រាប់បុព្វហេតុកសាង និងអភិវឌ្ឍន៍វប្បធម៌ជាតិ។

Top