• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌា Om Birla

នារសៀលថ្ងៃទី ២០ មេសា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌា Om Birla ដែលលោកកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
  បក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla (រូបថត៖ Tri Dung/TTXVN)  

នៅក្នុងជំនួបនេះ ប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla បានអះអាងថា ឥណ្ឌាចាត់ទុកវៀតណាមជាសសរស្តម្ភក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើតនិងយុទ្ធសាស្ត្រឥណ្ឌា-ប៉ាស៊ីហ្វិករបស់ខ្លួន; ស្នើឱ្យជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម ថាមពល ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ; យល់ព្រមជាមួយសំណើសហប្រតិបត្តិការរបស់ប្រធានសភាជាន់ទាបឥណ្ឌា; ស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួលនិងចែក រំលែក បទពិសោធន៍នាពេលខាងមុខ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ លោកអគ្គលេខាបក្សក៏បានស្នើឱ្យភាគីទាំងពីរបន្តផ្លាស់ប្តូរការពិគ្រោះយោបល់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាសភាអន្តរជាតិ ចែករំលែកទស្សនៈអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ ព្រមទាំងរួមចំណែកក្នុងការពង្រឹងបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕

ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ១៣៤ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៤) នាព្រឹកថ្ងៃទី ១៨ ឧសភា នៅទីក្រុងហាណូយ គណៈប្រតិភូដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញដាក់កម្រងផ្កា ចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងអុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី។

Top