• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមសម័យប្រជុំលើកទី ៨ នៃកិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិម

អង្គសន្និសីទបានអះអាងថា ក្នុងឆ្នាំ២០២៣ គណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេស គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់បាន ផ្តោតការយកចិត្តទុកដាក់លើការដឹកនាំ កងទ័ពទាំងមូល ជំនះពុះពារលើការលំបាក បំពេញភារកិច្ចប្រកបដោយលទ្ធផលខ្ពស់ជាងឆ្នាំ ២០២២ ក្នុងនោះភារកិច្ចជាច្រើនត្រូវ បានសម្រេចដោយជោគជ័យល្អប្រសើរ។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីសន្និសីទគណៈកម្មាធិការយោធាមជ្ឈិមលើកទី ៨។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញដឹកនាំ សម័យប្រជុំលើកទី ៨ នៃកិច្ចប្រជុំគណៈកម្មាធិការយោធាមជ្ឈិម ដើម្បីវាយតម្លៃពីលទ្ធ ផលនៃការដឹកនាំអនុវត្តភារកិច្ចយោធា ការពារជាតិ និងការកសាងបក្សភាគយោធាក្នុង ឆ្នាំ២០២៣ ក៏ដូចជាកំណត់ទិសដៅ ភារកិច្ច និងដំណោះស្រាយដឹកនាំអនុវត្តភារកិច្ច ក្នុងឆ្នាំ២០២៤ ផងដែរ។ អញ្ជើញចូលរួមសម័យប្រជុំនេះ ក៏មានវត្តមានប្រធានរដ្ឋលោក Vo Van Thuong នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងលេខាអចិន្ត្រៃយ៍នៃគណៈលេខា លោកស្រី Truong Thi Mai

អង្គសន្និសីទបានអះអាងថា ក្នុងឆ្នាំ២០២៣ គណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេស គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់បាន ផ្តោតការយកចិត្តទុកដាក់លើការដឹកនាំ កងទ័ពទាំងមូល ជំនះពុះពារលើការលំបាក បំពេញភារកិច្ចប្រកបដោយលទ្ធផលខ្ពស់ជាងឆ្នាំ ២០២២ ក្នុងនោះភារកិច្ចជាច្រើនត្រូវ បានសម្រេចដោយជោគជ័យល្អប្រសើរ។ ដោយផ្អែកលើការវិភាគយ៉ាងស៊ីជម្រៅអំពី ស្ថានភាពក្នុងតំបន់ ពិភពលោក និងក្នុងស្រុក គណៈកម្មាធិការយោធាមជ្ឈិមបាន កំណត់នូវភារកិច្ច និងដំណោះស្រាយសំខាន់ៗមួយចំនួននាពេលខាងមុខ។ ក្នុងនោះ បន្តក្ដាប់ជាប់ វាយតម្លៃ និងព្យាករណ៍ស្ថានការណ៍ឲ្យបានត្រឹមត្រូវ ធ្វើសេនាធិការ ជូនបក្ស រដ្ឋដោយទាន់ពេលវេលា ដើម្បីដោះស្រាយស្ថានការណ៍ដោយជោគជ័យ ជៀសវាងភាពអសកម្ម ឬភ្ញាក់ផ្អើល ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពដែនដីនៃមាតុភូមិ។ បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវសេចក្ដីសម្រេចចិត្ត យុទ្ធសាស្ត្រ និងគម្រោងនានាលើវិស័យយោធា និងការពារជាតិ ដោយផ្តោតលើសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី ៨ អាណត្តិទី១៣ ស្តីពី យុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី; សេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋាន របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងរដ្ឋាភិបាលស្តីពីភារកិច្ច សម្រាប់ឆ្នាំ២០២៤៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមចែករំលែកទិសដៅសហប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងក្របខ័ណ្ឌ BRICS

វៀតណាមចែករំលែកទិសដៅសហប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងក្របខ័ណ្ឌ BRICS

តាមការអញ្ជើញរបស់ក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងនគរបាល Pham The Tung បានចូលរួមសន្និសីទប្រឆាំងភេរវកម្មនៃក្រុម BRICS ឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ ២០២៥។

Top