• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីវិស័យហិរញ្ញវត្ថុ

ពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណីវិស័យហិរញ្ញវត្ថុ (២៨ សីហា ១៩៤៥-២៨ សីហា ២០២៥) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៨ ខែសីហា នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងពិធីនេះ មានអគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ។

  អគ្គលេខាបក្ស លោក តូ ឡឹម ប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី១ ដល់ក្រសួងហិរញ្ញវត្ថុ។ រូបថត៖ Van Hieu/VOV  

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ ដល់ក្រសួងហិរញ្ញវត្ថុ អគ្គលេខាបក្ស លោក តូ ឡឹមបានសង្កត់ធ្ងន់ថា វិស័យហិរញ្ញវត្ថុតែងតែអះអាងនូវតួនាទី ឋានៈ និងតែងតែនាំមុខក្នុងការអនុវត្តគំរូសេដ្ឋកិច្ចថ្មី រួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេស។ អគ្គលេខាបក្ស លោក តូ ឡឹមមានប្រសាសន៍ថា៖

“ផ្តោតលើការដោះស្រាយឲ្យបានចប់សព្វគ្រប់នូវបញ្ហាកកស្ទះ អំពីស្ថាប័នអភិវឌ្ឍន៍; កែសម្រួលលំហសេដ្ឋកិច្ច បើកទូលាយលំហអភិវឌ្ឍន៍ បង្កើនវិមជ្ឈការ វិសហមជ្ឈការ ការបែងចែក និងការរួមបញ្ចូលគ្នានៃធនធានសេដ្ឋកិច្ច។ បង្កើតគំរូកំណើនថ្មីជាមួយនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករសំខាន់ដើម្បីបង្កើតការផ្លាស់ប្តូរខ្លាំងនៅក្នុងផលិតភាព គុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ស្ថាប័នគឺជាធនធាន និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ”។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រគល់គ្រឿងឥស្សរិយយសពលកម្ម ថ្នាក់ទី១ ដល់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang។ រូបថត៖ Van Hieu/VOV

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ អញ្ជើញប្រគល់គ្រឿងឥស្សិរយយសថ្នាក់ទី១ ដល់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ហ្វៀន វ៉ាន់ ថាំង ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top