• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីប្រកាសផ្លូវហោះហើរត្រង់ទីក្រុងហូជីមិញ-ឌិនប៉ាសា (ឥណ្ឌូនេស៊ី)

ពិធីប្រកាសនេះធ្វើឡើងនៅរសៀលថ្ងៃទី ៩ មីនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស លោក តូ ឡឹម នៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន។ ផ្លូវហោះហើរនេះនឹងដំណើរការចាប់ពីខែមិថុនាឆ្នាំ ២០២៥ នេះតទៅ។
ទិដ្ឋភាពនៃពិធី

នេះគឺជាជើងហោះហើរទីពីររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដែលតភ្ជាប់ប្រទេសវៀតណាមនិងឥណ្ឌូនេស៊ី ដែលបង្កើនចំនួនជើងហោះហើរសរុបរវាងប្រទេសទាំងពីរកើនឡើងដល់ ១៤ ជើង ក្នុងមួយសប្តាហ៍។ នៅក្នុងដំណាក់កាលដំបូង ចាប់ពីថ្ងៃទី ១ ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍ វៀតណាមនឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហូជីមិញ និងទីក្រុង ឌិនប៉ាសា ជាមួយនឹងប្រេកង់ទៅវិញទៅមក ៤ ជើង/សប្តាហ៍ នៅថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ចាប់ពីខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍នឹងបង្កើនប្រេកង់ទៅវិញទៅមកដល់ទៅ ៧ ជើង/សប្តាហ៍។

ក្នុងឱកាសនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈ​យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងសមាគមភ្នាក់ងារទេសចរណ៍ឥណ្ឌូនេស៊ី (ASTINDO); អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Saigontourist គ្រុប និងក្រុមហ៊ុនទេសចរណ៍ Golden Rama ប្រទេសឥណ្ឌូនេស៊ី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។

Top