• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម៖ ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព

នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស នៃទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបលោក Park Chang Dal បេសកជនពិសេសរបស់ប្រធានាធិបតី Lee Jae Myung នៃសាធារណរដ្ឋកូរ៉េខាងត្បូង។
អគ្គលេខាបក្ស លោក តូ ឡឹម ទទួលជួបលោក Park Chang Dal បេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង (រូបថត៖ Thong Nhat/TTXVN)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងនូវគោល នយោ បាយដ៏ខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់នាំទំនាក់ទំនងសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងឡើងដល់កម្រិតថ្មី ជាក់ស្តែង ប្រសិទ្ធភាព និងយូរអង្វែង។ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ក្រៅពីវិស័យសហប្រតិបត្តិការជាប្រពៃណី ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិមិត្ត (AI) សាងសង់មជ្ឈមណ្ឌលទិន្នន័យនៅវៀតណាម និងអនុវត្តគម្រោងគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

រីឯខ្លួនវិញ បេសកជនពិសេស លោក Park Chang Dal បានសង្កត់ធ្ងន់ថា ប្រធានាធិបតីលោក Lee Jae Myung តែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់នាំមុខគេក្នុងការអនុវត្តគោលនយោបាយការបរទេសក្នុងតំបន់; សង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរនិងទំនាក់ទំនងកម្រិតខ្ពស់បន្ថែមទៀត; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ដើម្បីអភិវឌ្ឍន៍យ៉ាងសំខាន់ ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព; ស្នើថា វៀតណាមយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់សហគ្រាសកូរ៉េខាងត្បូងដើម្បីធ្វើអាជីវកម្ម និងពង្រីកការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យថាមពលនុយក្លេអ៊ែរ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ  ឆ្លើយតបទៅនឹងការផ្លាស់ប្តូរបរិយាកាសសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។

ទាក់ទងទៅលើបញ្ហាអន្តរជាតិនិងតំបន់ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឲ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគីអន្តរជាតិ។ បេសកជនពិសេសលោក Park Chang Dal បានអះអាងថា លោកស្រីនឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីរៀបចំប្រកបដោយជោគជ័យ កិច្ចប្រជុំកំពូល APEC ២០២៥ នៅប្រទេសកូរ៉េខាងត្បូង និងកិច្ចប្រជុំ APEC ២០២៧ នៅ វៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

វៀតណាមត្រូវបន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសពង្រឹងការផ្លាស់ប្តូរឌីជីថល ដើម្បីបំពេញតាមនិន្នាការក្នុងស្ថានភាពថ្មី។ នេះជាមតិឯកភាពរបស់គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍ ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៣១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ។

Top