• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីសម្ពោធរូបសំណាកលោកប្រធានហូជីមិញនៅកូរ៉េខាងជើង

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងចូលរួមពិធីអបអរសាទរខួបលើក ទី ៨០ នៃការបង្កើតបក្សពលករសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមិត្តកូរ៉េ នាព្រឹកថ្ងៃទី១០ ខែតុលានេះ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចូលរួមពិធីសម្ពោធរូបសំណាកលោកប្រធានហូជីមិញនៅបរិវេណស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងជើង។

នៅទីនេះ អគ្គលេខាបក្ស លោកតូ ឡឹម និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមបក្សពលករ ស.ប.ប កូរ៉េ លោក Cho Yong Won បានកាត់ខ្សែបូបើកសម្ពោធរូបសំណាកលោកប្រធានហូជីមិញ។

 

អគ្គលេខាបក្ស លោកតូ ឡឹម និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមបក្សពលករ ស.ប.ប កូរ៉េ លោក Cho Yong Won បានកាត់ខ្សែបូបើកសម្ពោធរូបសំណាកលោកប្រធានហូជីមិញ។ រូបថត៖ VNA

 

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទស្សនាស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងជើង។ រូបថត៖ VNA

នៅថ្ងៃនេះផងដែរ អញ្ជើញទស្សនាស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងជើង អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើងនេះគឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់ជាពិសេសក្នុងឆ្នាំរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកូរ៉េខាងជើង (៣១ មករា ១៩៥០ - ៣១ មករា ២០២៥) ដែលជាឱកាសដ៏សំខាន់របស់បក្សនិងប្រជាជនវៀតណាមជានិច្ចកាលតែងតែមានបំណងចង់រក្សានិងអភិវឌ្ឍន៍បន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីជាមួយបក្ស រដ្ឋ និងប្រជាជនកូរ៉េខាងជើង។ អគ្គលេខាបក្សលោក តូ ឡឹម បានស្នើឱ្យកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំកូរ៉េខាងជើង បន្តលើកកម្ពស់តួនាទីជាស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ; ជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ; ជំរុញសកម្មភាពផ្លាស់ប្តូរសមស្របទៅនឹងតម្រូវការរបស់ភាគីទាំងពីរ ការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ ...៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top