• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីរួមខេត្ត មី ហោ (My Hao) ខេត្ត ហឺង អៀន (Hung Yen) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ - និទាឃរដូវ ឆ្នាំម្សាញ់សប្តស័ក ២០២៥។
 គ្គលេខាបក្ស លោក  តូ ឡឹម អញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ - និទាឃរដូវ ឆ្នាំម្សាញ់សប្តស័ក ២០២៥។ រូបថត៖ VNA

ក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត ហឺងអៀន បានឲ្យដឹងថា ចាប់ពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន ខេត្តទាំងមូលបានដាំដើមឈើបានជាង ១២៦ ពាន់ដើម; តំបន់ទីក្រុង ចង្កោមឧស្សាហកម្ម និងចង្កោម តំបន់លំនៅដ្ឋានជនបទ សាលារៀន មន្ទីរពេទ្យ ទីស្នាក់ការភ្នាក់ងារ បេតិកភណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌ សុទ្ធតែអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការដាំដើមឈើ។ ទន្ទឹមនឹងនោះ តំបន់ដែលមានការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំក៏ត្រូវបានដាំប្រភេទឈើប្រណិត ដើម្បីបង្កើតជាទេសភាពបៃតង-ស្អាត រួមចំណែកយ៉ាងសំខាន់ក្នុងការការពារបរិស្ថាន អេកូឡូស៊ី លើកកំពស់តម្លៃសេដ្ឋកិច្ចក្នុងផលិតកម្មកសិកម្ម។ នាពេលខាងមុខ ខេត្តខិតខំគ្របដណ្តប់ដើមឈើបៃតងលើផ្លូវចរាចរណ៍ក្នុងខេត្ត; ទន្ទឹមនឹងនោះ ត្រូវបន្តថែរក្សាដើមឈើដែលបានដាំ ដើម្បីបង្កើតទេសភាពបៃតង-ស្អាត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។

Top