• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមបើកការតាំងពិព័រណ៌ “អគ្គលេខាបក្ស ង្វៀន វ៉ាន់ លីញ - ជីវិតនិងអាជីព”

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមនិងកាត់ខ្សែបូសម្ពោធការតាំងពិព័រណ៌ “អគ្គលេខាបក្ស ង្វៀន វ៉ាន់ លីញ - ជីវិតនិងអាជីព” ក្នុងឱកាសរំលឹកខួបលើកទី ១១០ នៃថ្ងៃកំណើតរបស់លោកអគ្គលេខាបក្ស ង្វៀន វ៉ាន់ លីញ (១ កក្កដា ១៩១៥ - ១ កក្កដា ២០២៥)។
អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូអញ្ជើញទស្សនាការតាំងពិព័រណ៍ “អគ្គលេខាបក្ស ហ្វៀន វ៉ាន់ លីញ - ជីវិតនិងអាជីព” (រូបថត៖ TTXVN)

ការតាំងពិព័រណ៌នេះត្រូវបានរៀបចំជា ៥ ផ្នែកសំខាន់ៗ ដោយមានឯកសាររូបភាពនិងវត្ថុបុរាណជាង ២០០ ដែលបង្ហាញពីជីវិតនិងអាជីពបដិវត្តរបស់អគ្គលេខាបក្ស ង្វៀន វ៉ាន់ លីញ រួមចំណែកអប់រំទំនៀមទម្លាប់បដិវត្តន៍ បំផុសស្មារតីស្នេហាជាតិនិងមោទនភាពជាតិ ដើម្បីឱ្យប្រជាជនវៀតណាមគ្រប់ៗរូប នាសម័យនេះ បន្តខិតខំដើម្បីប្រទេសជាតិសម្បូររុងរឿង។

អគ្គលេខាបក្ស ង្វៀន វាន់ លីញ គឺជាសិស្សឆ្នើមម្នាក់របស់លោកប្រធាន ហូជីមិញ ជាបក្ខជនបក្សកុម្មុយនិស្តដ៏មុតមាំ ស្មោះត្រង់ និងលះបង់ពេញមួយជីវិត តស៊ូពេញមួយជីវិត ដើម្បីឧត្តមគតិឯករាជ្យជាតិនិងសង្គមនិយម ដើម្បីសេចក្តីសុខរបស់ប្រជាជន ជាថ្នាក់ដឹកនាំដ៏មានកិត្យានុភាពដ៏ធំរបស់បក្ស ប្រជាជន និងកងទ័ព  និងជាមិត្តជាទីទុកចិត្តរបស់មិត្តភក្តិអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

នារសៀលថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម គឺលោក Bader Abdullah Almatrooshi។

Top