• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោកតូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី

នារសៀលថ្ងៃទី ៨ ឧសភា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ឧសភា អគ្គលេខាបក្ស លោក តូ ឡឹមនិងលោកជំទាវភរិយា ង៉ូ ភឿង លី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Heydar Aliyev (អាស៊ែបៃហ្សង់) ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមទិវារំលឹកខួប លើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin  (រូបថត៖ VNA)

បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការនៅអាកាសយានដ្ឋាន Vnukovo ២ ក្នុងទីក្រុងមូស្គូ អគ្គលេខាបក្ស លោក តូ ឡឹម  បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin នៅទីស្តីការនាយករដ្ឋមន្ត្រី។ នៅទីនេះ អគ្គលេខាបក្ស លោកតូ ឡឹមបានសង្កត់ធ្ងន់ថា វៀតណាមតែង តែផ្តោតការយកចិត្តទុកដាក់ពិសេស លើទំនាក់ទំនងមិត្តភាពប្រពៃណី ហើយត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងលើកកំពស់ទំនាក់ទំនង។ លោកអគ្គលេខាបក្សបានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin  (រូបថត៖ VNA)

ទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម   នាយករដ្ឋមន្ត្រី លោក Mikhail Mishustin បានអះអាងថា រុស្ស៊ីតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូល ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក; សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងសហព័ន្ធរុស្ស៊ីនិងវៀតណាម។ នាយករដ្ឋមន្ត្រី លោក Mikhail Mishustin បានអះអាងថា រដ្ឋាភិបាលរុស្ស៊ីនឹងសម្របសម្រួលជាមួយរដ្ឋាភិ បាលវៀតណាម ដើម្បីអនុវត្តសេចក្តីសម្រេចដែលបានអនុម័តក្នុងកម្រិតខ្ពស់បំផុត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា គម្នាស់និងទីបង្អែក

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា “គម្នាស់និងទីបង្អែក”

នារសៀលថ្ងៃទី ៨ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាគោលនយោបាយ សំដៅបន្តសុក្រិតសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ នៃការិយាល័យនយោបាយ។

Top