• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធារដ្ឋ លោក តូឡឹម ទទួលជួបប្រធានាធិបតីអាមេរិក Joe Biden

ក្នុងក្របខ័ណ្ឌចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអ.ស.ប នីតិកាលទី ៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងក្នុងតំបន់) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម មានជំនួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden ។
អគ្គលេខាបក្ស ប្រធារដ្ឋ លោក តូឡឹម ទទួលជួបប្រធានាធិបតីអាមេរិក Joe Biden។ រូបថត៖ TTXVN

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម  បានឲ្យដឹងថា វៀតណាមនិងអាមេរិកមានចក្ខុវិស័យដូចគ្នាក្នុងការកសាងអនាគតរួមដ៏ល្អប្រសើរសម្រាប់មនុស្សជាតិ ពីមេរៀនបទពិសោធន៍នេះ ពោលគឺលើកកំពស់តួនាទីនៃស្មារតីផ្សះផ្សា ការគោរព និងការយោគយល់គ្នាទៅវិញទៅមក ក្នុងនោះ ការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនិងរបបនយោបាយរបស់គ្នាទៅវិញទៅមក គឺសំខាន់បំផុត។ លោកអគ្គលេខាបក្សបានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងឈានចូលទំព័រប្រវត្តិសាស្ត្រថ្មី ហើយជាគំរូក្នុងទំនាក់ទំនងអន្តរជាតិស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សះផ្សានិងកសាងទំនាក់ទំនងក្រោយសង្គ្រាម។ អគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្មនិងពិពិធកម្ម ដោយចាត់ទុកអាមេរិកជាដៃគូយុទ្ធសាស្ត្រ ហើយជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក នឹងបន្តរក្សាសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងយូរអង្វែង ដើម្បីផលប្រយោជន៍ និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងថា រដ្ឋាភិបាលអាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីជួយវៀតណាមក្នុងដំណើរការស្តារឡើងវិញក្រោយព្យុះទីហ្វុងយ៉ាហ្គី; អាមេរិកគាំទ្រប្រទេសវៀតណាម ខ្លាំងមាំមួន ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព ហើយនឹងបន្តជំរុញភាពជាដៃគូរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីទំនាក់ទំនងអាមេរិក-វៀតណាមបន្តជាគំរូនៃការផ្សះផ្សានិងកិច្ចសហប្រតិបត្តិការកសាងអនាគត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top