• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញ​ចូលរួម​ពិធី​បំផុស​​​ចលនាឧបត្ថម្ភ​ប្រជាជនដែលរង​ការខូចខាតដោយព្យុះទីហ្វុង Yagi

នារសៀលថ្ងៃទី១០ ខែកញ្ញា នៅទីក្រុងហាណូយ អង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំពិធីបំផុសចលនាឧបត្ថម្ភប្រជាជនដែលរងការខូចខាតដោយសារព្យុះទីហ្វុង Yagi (ព្យុះលេខ ៣)។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានអញ្ជើញចូលរួមពិធីនេះ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាជនដែលរងការខូចខាតដោយព្យុះលេខ៣ នៅក្នុងពិធីបំផុសចលនា។ រូបថត៖ VOV

នៅក្នុងពិធីនេះ គណៈប្រតិភូបានចំណាយពេលមួយនាទីដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះ កម្មាភិបាលនិងយុទ្ធជនដែលបានបាត់បងជីវិតក្នុងពេលបំពេញបេសកកម្មដើម្បីទប់ទល់នឹងព្យុះទីហ្វុង Yagi។ បន្ទាប់មក ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានអាន “សេចក្តីអំពាវនាវរបស់ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចលនាការឧបត្ថម្ភបងប្អូនជនរួមជាតិ ជំនះលើការខូចខាតដែលបណ្តាលដោយព្យុះទីហ្វុង Yagi”។ តាមនោះ ប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរនៃព្យុះទីហ្វុង Yagi អង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអំពាវនាវដល់ជនរួមជាតិ យុទ្ធជនទូទាំងប្រទេស និងអាណិកជនវៀតណាមនៅឯបរទេស និងអង្គការសមាជិកនៃរណសិរ្សមាតុភូមិវៀតណាម អង្គការសង្គម និងអាជីវកម្ម សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ជនបរទេសដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាម ... លើកកំពស់សាមគ្គីភាព ចែករំលែក ផ្តល់ជំនួយខាងស្មារតី និងសម្ភារៈ រួមចំណែកក្នុងការស្តារឡើងវិញយ៉ាងឆាប់រហ័សនូវផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។

អង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានទទួលស្គាល់ និងដឹងគុណចំពោះរាល់សេចក្តីសប្បុរសនិងកាយវិការដ៏ថ្លៃថ្នូ ហើយបានសន្យានឹងប្រើប្រាស់វាក្នុងគោលបំណងត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព បើកចំហ និងតម្លាភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top