• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃកិច្ចប្រជុំលើកទីមួយរបស់ការិយាល័យនយោបាយ លេខាធិការដ្ឋាននីតិកាលទី ១៣

នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស ការិយាល័យនយោបាយ លេខាធិការដ្ឋាន នីតិកាលទី ១៣  បានបើកកិច្ចប្រជុំលើកទី១ ដោយផ្តល់យោបល់លើការអនុវត្តសារាចរណែនាំលេខ ៤៨ របស់លេខាធិការដ្ឋានស្តីពី ការរៀបចំបុណ្យតេតប្រពៃណីឆ្នាំ ២០២១ ក៏ដូចជាភារកិច្ចសំខាន់ៗ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ រួមទាំងគោលនយោបាយសម្រាប់ការទិញនិងប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩។

ទិដ្ឋភាពនៃកិច្ចប្រជុំលើកដំបូងរបស់ការិយាល័យនយោបាយនិងលេខាធិការដ្ឋាន នីតិកាលទី ១៣ (រូបថត៖ TTXVN)


ការិយាល័យនយោបាយនិងលេខាធិការដ្ឋានបានឯកភាពថា ឆ្នាំ ២០២១ ជាឆ្នាំពិសេសមួយ ប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩ បន្តមានការវិវត្តន៍យ៉ាងស្មុគស្មាញ។ ថ្វីត្បិតដូច្នេះក៏ដោយ គ្រប់ផ្នែកនិងគ្រប់ជាន់ថ្នាក់បានជ្រួតជ្រាបនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការងារថែរក្សានិងអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២១ តាមរយៈការងារជាក់ស្តែងពោលគឺកាត់បន្ថយសកម្មភាពពិធីបុណ្យវប្បធម៌សិល្បៈនិងព្រឹត្តិការណ៍ប្រមូលផ្តុំមនុស្សដែលមិនចាំបាច់ដើម្បីថែរក្សាជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតីសម្រាប់ប្រជាជន។

ពាក់ព័ន្ធនឹងការងារសំខាន់ៗនៃត្រីមាសទី ១ ឆ្នាំ ២០២១ ការិយាល័យនយោបាយនិងលេខាធិការដ្ឋានបានស្នើគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ត្រូវផ្តោតលើការដឹកនាំ និងបង្កលក្ខណៈងាយស្រួលក៏ដូចជាបង្កើតវិធានការដើម្បីទប់ស្កាត់ជំងឺរាតត្បាតមិនឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ ជាពិសេស មិនត្រូវធ្វេសប្រហែសក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ឲ្យទាល់តែសោះ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ (រូបថត៖ TTXVN)


អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ដំបូងបង្អស់គឺត្រូវអនុវត្តឱ្យបានល្អនូវគោលនយោបាយដែលមហាសន្និបាតលើកទី ១៣ បានដាក់ចេញ។ ម្យ៉ាងវិញទៀត ស្ថាប័ន អង្គភាពនីមួយៗ សុទ្ធតែត្រូវកសាងកម្មវិធីសកម្មភាពរបស់ខ្លួន ហើយចំពោះមុខគឺត្រីមាសទី១នេះតែម្តង។

នៅក្នុងកិច្ចប្រជុំនេះដែរ ការិយាល័យនយោបាយនិងលេខាធិការដ្ឋានបានឯកភាពលើគោលការណ៍ក្នុងការទិញនិងប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ - ១៩ សម្រាប់ប្រជាជន។ កិច្ចការនេះត្រូវបានធ្វើឡើងក្រោមលក្ខខ័ណ្ឌអាសន្ន ហើយក្នុងកាលៈទេសៈពិសេសតាមការកំណត់របស់ច្បាប់ យោងទៅតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោកនិងរបស់អ្នកផលិតវ៉ាក់សាំងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top