• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwan​


 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwan

 នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwan ដែល​ប្រព្រឹត្ត​ទៅនៅ​ទីក្រុង​ហាណូយ អគ្គលេខាបក្ស ​ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងនូវគោល​នយោ បាយឥ​តងាករ៉េរបស់វៀតណាម គឺយ​កចិត្តទុកដាក់​លើការ​បង្កើន​និង​បើក​ទូលាយ​ទំនាក់​ទំនង​មិត្តភាព​និង​កិច្ចសហប្រតិ​បត្តិការលើ​គ្រប់វិស័យជាមួយថៃ ​និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល​ទទួលបានពីកិច្ច​ពិភាក្សា រវាង​គណៈប្រតិភូ​ក្រសួង​ការពារប្រទេសវៀតណាមនិ​ង គណៈប្រតិភូក្រសួងការពារជាតិថៃ។ 
អគ្គលេខាបក្ស ​លោក Nguyen Phu Trong បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅចំ​ពោះការ​ជួយ​ឧបត្ថម្ភ​ដ៏ថ្លៃថ្លា​របស់​រដ្ឋាភិបាលនិង​ប្រជាជនថៃចំពោះវៀតណាម​ក្នុងការក សាងនិងការពា​រប្រទេស ព្រមទាំង​បាន​សម្តែង​ជំនឿជាក់​ថាដំណើរទស្សនកិច្ច​នេះនឹងរួមចំណែកដល់​ការជំរុញទំនាក់ទំ​នងមិត្តភាព ជាពិសេស​រវាង​កងទ័ព​នៃប្រទេស​ទាំងពីរ​និយាយដោយឡែកនិ​ង ទំនាក់ទំនងភាពជាដៃគូ យុទ្ធសា​ស្ត្រវៀតណាមនិងថៃនិយា​យរួម។

ចំណែក​លោកឧបនាយករដ្ឋម​ន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃ Prawit Wongsuwan បានសម្តែង​នូវបំណង​ប្រាថ្នារបស់​លោក ក្នុងការបន្តដើរ​តួនាទីនិង​ពង្រឹងបន្ថែម​ទៀតនូវកិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងការ​ពារប្រទេស​វៀតណាម​ និងអះអាងថា ថៃ​នឹងរួមសហការ​យ៉ាងជិត​ស្និទ្ធជាមួយ​វៀត​ណាម​ក្នុងកា​រ​ថែ​រក្សាស​ន្តិភាព​ ស្ថិរភាពនិងកិ​ច្ច សហប្រតិបត្តិការ​នៅក្នុងតំបន់​ក៏ដូចជាការ​អនុវត្តកិច្ច​សន្យាដែលភាគី​ទាំងពីរបាន​ចូលរួម​ ជាពិសេស គាំទ្រការជំរុញភាពជាដៃគូយុទ្ធសា​ស្រ្តរវាងប្រទេសទាំ​ងពីរផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top