• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ចូលរួមកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការសុក្រិតស្ថាប័ននិងការអនុវត្តច្បាប់

នារសៀលថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការមជ្ឈិមដឹកនាំាការសុក្រិតស្ថាប័ន និងការអនុវត្តច្បាប់។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ថ្លែងនៅកិច្ចប្រជុំ។ រូបថត៖ VOV

អញ្ជើញចូលរួមក៏មានវត្តមាននាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន និងសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក ត្រិន កឹមទូ ផងដែរ។

ទាក់ទងនឹងរបាយការណ៍ឯកទេសស្តីពីយន្តការ គោលនយោបាយ និងដំណោះស្រាយសំខាន់ៗ ដើម្បីធ្វើស្ថាប័នភាវូបនីយកម្មនូវគោលជំហរ និងទិសដៅស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋ ស្របតាមសេចក្តីសម្រេចចិត្តលេខ ៧៩ របស់ការិយាល័យនយោបាយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានតម្រូវឱ្យបន្តជ្រួតជ្រាប និងបង្រួបបង្រួមការយល់ដឹងថ្មីអំពីសេដ្ឋកិច្ចរដ្ឋ។ តាមនោះ សេដ្ឋកិច្ចរដ្ឋត្រូវតែរួមបញ្ចូលថវិការដ្ឋ ទ្រព្យសម្បត្តិសាធារណៈ ដីធ្លី ធនធាន ហេដ្ឋារចនាសម្ព័ន្ធ ទុនបម្រុងជាតិ សហគ្រាសរដ្ឋ ស្ថាប័នឥណទានរដ្ឋ ដើមទុនរដ្ឋនៅក្នុងសហគ្រាស និងអង្គភាពសេវាសាធារណៈ។

ទាក់ទងនឹងរបាយការណ៍ឯកទេសស្តីពីយន្តការ គោលនយោបាយ និងដំណោះស្រាយសំខាន់ៗ ដើម្បីធ្វើស្ថាប័នភាវូបនីយកម្មនូវគោលជំហរ និងទិសដៅរបស់បក្សស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចដែលមានការវិនិយោគពីបរទេសនោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានតម្រូវឱ្យធ្វើស្ថាប័នភាវូបនីយកម្មយ៉ាងពេញលេញ និងទាន់ពេលវេលានូវគោលជំហរ របស់បក្ស ដោយភ្ជាប់ទៅនឹងលទ្ធផលអនុវត្តន៍ និងការសន្យា លើបច្ចេកវិទ្យា ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្សវៀតណាម ភាគរយនៃតម្លៃបន្ថែមក្នុងស្រុក ការអភិវឌ្ឍអ្នកផ្គត់ផ្គង់ក្នុងស្រុក ការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថល។

ជាពិសេសទាក់ទងនឹងរបាយការណ៍ស្តីពីយន្តការ គោលនយោបាយ និងដំណោះស្រាយសំខាន់ៗ ដើម្បីធ្វើស្ថាប័នភាវូបនីយកម្មនូវគោលជំហរ និងទិសដៅរបស់បក្សស្តីពីការគ្រប់គ្រងការបំពុលខ្យល់នៅក្នុងទីក្រុងធំៗ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងពីផ្នត់គំនិតនៃការគ្រប់គ្រងប្រភពបំភាយឧស្ម័ននីមួយៗ ទៅជាការគ្រប់គ្រងគុណភាពខ្យល់តាមគោលដៅនិងការអភិវឌ្ឍប្រព័ន្ធទិន្នន័យបរិស្ថានដោយសមកាលកម្ម និងទំនើប ព្រមទាំងបង្កើតយន្តការសម្រាប់ការតាមដាន វាយតម្លៃ និងផ្តល់ការព្រមានជាមុនអំពីហានិភ័យនៃការបំពុលផងដែរ៕

តាម​ vovworld.vn/km-KH

បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក

បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីស្តីទីនៃក្រសួងកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក ហ៊ុង កៅ និងគណៈប្រតិភូ ក្នុងឱកាសចូលរួមកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក - មិត្តភក្តិប៉ាស៊ីហ្វិក ឆ្នាំ ២០២៦ (PP-PF២៦)។

Top