• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅសិង្ហបុរី

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ និងថែទាំសហគមន៍ជនវៀតណាមនៅក្រៅប្រទេស ហើយបានបញ្ជាក់ថា ស្ថាប័ននានាក្នុងប្រទេសនឹងបន្តកែលម្អគោលនយោបាយសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី និងអាណិកជនវៀតណាមជាច្រើន (រូបថត៖ VOV)

នារសៀលថ្ងៃទី ៣០ ខែឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី រួមជាមួយវត្តមានរបស់អាណិកជនវៀតណាមជាច្រើនផងដែរ។ នៅក្នុងជំនួបនេះ អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ និងថែទាំសហគមន៍ជនវៀតណាមនៅក្រៅប្រទេស ហើយបានបញ្ជាក់ថា ស្ថាប័ននានាក្នុងប្រទេសនឹងបន្តកែលម្អគោលនយោបាយសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសម្តែងក្តីសង្ឃឹមថា សហគមន៍ជនវៀតណាមនៅសិង្ហបុរីនឹងបន្តសាមគ្គីភាព អភិវឌ្ឍន៍ ឆ្ពោះទៅស្រុកកំណើត រក្សាភាសាវៀតណាម និងអត្តសញ្ញាណវប្បធម៌ជាតិ ក៏ដូចជា បន្តធ្វើជាស្ពានសំខាន់មួយដើម្បីលើកជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងសិង្ហបុរី៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top