• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ ទំនុកចិត្តគឺជាប្រភពធនធានដ៏មានតម្លៃបំផុតនៃសកម្មភាពមនុស្សធម៌

សម័យប្រជុំផ្លូវការនៃមហាសន្និបាតជាតិលើកទី ១២ នៃសមាគមកាកបាទក្រហមវៀតណាម អាណត្តិ ២០២៦-២០៣១ បានប្រារព្ធឡើងនាព្រឹកមិញថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុងហាណូយ។
សម័យប្រជុំផ្លូវការនៃមហាសន្និបាតជាតិលើកទី១២ នៃសមាគមកាកបាទក្រហមវៀតណាម អាណត្តិ ២០២៦-២០៣១ បានប្រារព្ធនាព្រឹកថ្ងៃទី២៨ ខែកក្កដា នៅទីក្រុងហាណូយ។ រូបថត៖ VNA

ប្រតិភូផ្លូវការជិត ៥០០ នាក់បានចូលរួម ដែលតំណាងឱ្យកម្មាភិបាល សមាជិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមទូទាំងប្រទេសជាង ៥,៦ លាននាក់។ នៅក្នុងសម័យប្រជុំផ្លូវការ មហាសន្និបាតបានលើកតម្កើងអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ជាប្រធានកិត្តិយសនៃសមាគមកាកបាទក្រហមវៀតណាម។

នៅក្នុងសុន្ទរកថាដឹកនាំមហាសន្និបាត អគ្គលេខាបក្ស​ ប្រធានរដ្ឋលោកតូ ឡឹម បានសង្កត់ធ្ងន់ថា ការងារមនុស្សធម៌មិនស្ថិតនៅត្រឹមកិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងគ្រោះមហន្តរាយនោះទេ ប៉ុន្តែត្រូវតែក្លាយជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍មនុស្ស ដោយធានាសន្តិសុខសង្គម គ្រប់គ្រងហានិភ័យ និងបង្កើនភាពធន់របស់សហគមន៍។ ជាពិសេស សមាគមកាកបាទក្រហមវៀតណាម ត្រូវកសាងមូលដ្ឋានទិន្នន័យមនុស្សធម៌បង្រួបបង្រួមមួយជាបន្ទាន់ ដែលភ្ជាប់យ៉ាងសមស្របជាមួយមូលដ្ឋានទិន្នន័យជាតិ និងប្រព័ន្ធសន្តិសុខសង្គម និងកសាងសង្គមដ៏រឹងមាំ វិជ្ជាជីវៈ និងទំនើប; ទាញយកអត្ថប្រយោជន៍ពីកម្លាំងរបស់កម្មាភិបាល សមាជិក និងអ្នកស្ម័គ្រចិត្ត ក៏ដូចជា បើកទូលាយកិច្ចសហប្រតិបត្តិការអន្តរជាតិ។

“ច្នៃប្រឌិតយ៉ាងខ្លាំងនូវអភិបាលកិច្ចមនុស្សធម៌ ប្រមូលផ្តុំនិងប្រើប្រាស់ធនធានសង្គមទាំងអស់ប្រកបដោយប្រសិទ្ធភាព។ ទំនុកចិត្តគឺជាប្រភពធនធានដ៏មានតម្លៃបំផុតនៅក្នុងសកម្មភាពមនុស្សធម៌។ ដូច្នេះ សមាគមត្រូវតែដាក់ភាពបើកចំហ តម្លាភាព ភាពសុចរិត និងការទទួលខុសត្រូវនៅចំកណ្តាល។ ការចូលរួមវិភាគទានទាំងអស់ត្រូវតែទទួល គ្រប់គ្រង និងបែងចែកសម្រាប់គោលបំណងត្រឹមត្រូវ; អ្នករួមចំណែកមានសិទ្ធិដឹងថា ធនធានត្រូវបានប្រើប្រាស់នៅទីណា សម្រាប់អ្នកណា និងលទ្ធផលអ្វីដែលពួកគេផ្តល់។ អ្នកដែលទទួលបានជំនួយមានសិទ្ធិផ្តល់មតិកែលម្អលើភាពសមស្រប យុត្តិធម៌ និងទាន់ពេលវេលានៃការគាំទ្រ។ ប្រសិទ្ធភាពនៃជំនួយមនុស្សធម៌មិនត្រឹមតែត្រូវបានវាស់វែងដោយតម្លៃនៃយុទ្ធនាការ ចំនួនកញ្ចប់ជំនួយ ឬចំនួនមនុស្សដែលទទួលបានជំនួយប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺដោយការផ្លាស់ប្តូរយ៉ាងច្រើននៅក្នុងជីវភាពរបស់ប្រជាជន សមត្ថភាពក្នុងការស្តារជីវភាពរស់នៅឡើងវិញ កាត់បន្ថយចំណុចខ្វះខាត និងវិសាលភាពដែលធនធានទៅដល់ប្រជាជនត្រឹមត្រូវ នៅពេលវេលាត្រឹមត្រូវ និងជាមួយនឹងតម្រូវការត្រឹមត្រូវ”។ នេះបើយោងតាមប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម។

នៅក្នុងមហាសន្និបាត គណៈកម្មាធិការប្រតិបត្តិមជ្ឈិមសមាគមន៍កាកបាទក្រហមវៀត ណាម នីតិកាលទី ១២ អាណត្តិ ២០២៦-២០៣១ ដែលមានសមាជិក ៨៥នាក់ ត្រូវបានបង្ហាញមុខ។ លោកស្រី ដូ ធី ធូ ថាវ ប្រធានសមាគមកាកបាទក្រហមវៀតណាម លើកទី១១ ត្រូវបានជ្រើសតាំងឡើងវិញជាប្រធានសមាគមកាកបាទក្រហមវៀតណាម នីតិកាលទី១២ អាណត្តិ២០២៦-២០៣១៕

តាម​ vovworld.vn/km-KH

កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

នាព្រឹកថ្ងៃទី ២៨ ខែកក្កដា នៅអគាររដ្ឋសភា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភាវៀតណាម លោកជិន ថាញ់ មិន បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៧-២៩ ខែកក្កដា ឆ្នាំ ២០២៦។

Top