ដោយអបអរសាទរលោកឯកអគ្គរដ្ឋទូត Joaquim Alberto De Sousa Moreira De Lemos ដែលចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតព័រទុយហ្គាល់ដំបូងប្រចាំនៅវៀតណាម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឱ្យភាគីទាំងពីរធ្វើអាជីវកម្មឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-សហភាពអឺរ៉ុប (EVFTA) ដោយខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១ ពាន់លានដុល្លារអាមេរិក; ជំរុញប្រទេសសហភាពអឺរ៉ុប (EU) ដែលនៅសល់ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងគាំទ្រគណៈកម្មការអឺរ៉ុប (EC) ដក "កាតលឿង" IUU ទៅលើជលផលវៀតណាមក្នុងពេលឆាប់ៗនេះ។ ក្នុងពេលជាមួយគ្នានោះ ជំរុញការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យនានាដូចជា៖ សេដ្ឋកិច្ចសមុទ្រ នាវាចរណ៍ បច្ចេកវិទ្យាឌីជីថល ឱសថ និងថាមពល បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ កីឡា ការជួបប្រាស្រ័យរវាងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានផងដែរ។
អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Akbar Ghasemi Ali Abadi អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានស្វាគមន៍ការដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទើបតែសម្រេចបានអនុស្សរណៈនៃការយោគយល់គ្នាអំពីសន្តិភាព ហើយសង្ឃឹមថាភាគីទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងរយៈពេលវែង និងប្រកបដោយចីរភាពក្នុងពេលឆាប់ៗនេះផងដែរ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានស្នើឱ្យលោកឯកអគ្គរដ្ឋទូត Akbar Ghasemi Ali Abadi ក្នុងរយៈពេលខាងមុខ សម្របសម្រួលជាមួយភ្នាក់ងារវៀតណាម ដើម្បីជំរុញខ្លឹមសារចំនួនបួន រួមមាន៖ ការពង្រឹងទំនុកចិត្តផ្នែកនយោបាយ ការផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការបង្កើតរបកគំហើញដោយវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ការអប់រំ-បណ្តុះបណ្តាល និងទេសចរណ៍។
ទទួលជួបលោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Jennifer Wicks លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសម្តែងទំនុកចិត្តថា លោកស្រីឯកអគ្គរដ្ឋទូតនឹងរួមចំណែកជាវិជ្ជមានក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក ហើយបានស្នើឱ្យភាគីទាំងពីរបញ្ចប់ការចរចា និងចុះហត្ថលេខាឲ្យបានឆាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយយុត្តិធម៌និងមានតុល្យភាព (ART)។ ក្នុងពេលជាមួយគ្នានោះ ពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ស៊ីមីកុងដុកទ័រ បញ្ញាសិប្បនិម្មិត ការផ្លាស់ប្តូរឌីជីថល ការអប់រំនិងបណ្តុះបណ្តាល ការថែទាំសុខភាព និងថាមពល ជាដើម។ ក្នុងឱកាសរំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យអាមេរិក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានផ្ញើសេចក្ដីជូនពរដ៏ល្អបំផុតទៅកាន់លោកប្រធានាធិបតី Donald Trump និងប្រជាជនអាមេរិក។
នៅថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam ក៏បានទទួលឯកអគ្គរដ្ឋទូតម៉ុងហ្គោលី Ganbaatar Hulan និងឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា Wai Linn ដែលមកជូនសារតាំងផងដែរ៕







