• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច ចំពោះប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung

នារសៀលថ្ងៃទី ២២ ខែមេសា នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច ជាផ្លូវការចំពោះប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងភរិយា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់វៀតណាម ចាប់ពីថ្ងៃទី ២១-២៤ ខែមេសា។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និង​ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ត្រួតកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម ។ រូបថត៖ VOV

ការបាញ់កាំភ្លើងធំចំនួន ២១ គ្រាប់ពីបរមរាជវាំងថាំងឡុង ដើម្បីស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់វៀតណាម​។ បន្ទាប់នោះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង ឲ្យត្រួតកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម ហើយមេដឹកនាំទាំងពីរ បានឃើញក្បួនដង្ហែស្វាគមន៍របស់​កងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។

នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung មកកាន់វៀតណាម ក្នុងមុខតំណែងថ្មី និងជាប្រមុខរដ្ឋបរទេសដំបូងគេ ដែលបានមកបំពេញ​ទស្សនកិច្ចនៅវៀតណាម បន្ទាប់ពីរដ្ឋសភានីតិកាលទី ១៦ បានសុក្រឹត្យក្បាល់ម៉ាស៊ីន​រដ្ឋ។​

បន្ទាប់ពីពិបដិសណ្ឋារកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​ លោក តូ ឡឹម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជួបពិភាក្សាការងារ៕​

តាម vovworld.vn/km-KH

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top