• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមនិងថ្លែងមតិបញ្ជាណែនាំនៅសន្និសីទនគរបាលទូទាំងប្រទេសលើកទី៧៤

សន្និសីទនគរបាលជាតិលើក ទី ៧៤ បានប្រារព្ធ នាព្រឹកថ្ងៃទី ៣ ខែមករា នៅទីក្រុងហាណូយ។ សន្និសីទនេះបានប្រារព្ធឡើង សំដៅបូកសរុបនិងវាយតម្លៃអំពីស្ថានភាពនិងលទ្ធផលគ្រប់ជ្រុងជ្រោយនៃផ្នែកនគរបាល​វៀតណាម​ក្នុងឆ្នាំ២០១៨ ព្រមទាំងពិនិត្យឡើងវិញនូវលទ្ធផលនៃពាក់កណ្តាលអាណត្តិ ២០១៦- ២០១៨ និងបូកសរុបចលនាប្រឡងប្រណាំង “ដើម្បីសន្តិសុខមាតុប្រទេស” ឆ្នាំ ២០១៨ផងដែរ ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញត្រួតពល នគរបាលប្រជាជន
(រូបថតៈ anninhthudo.vn)

អញ្ជើញថ្លែងនៅសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក  Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងនិងការរួមចំណែកដ៏ធំធេងរបស់កម្លាំងនគរបាលប្រជាជនទៅក្នុងសមិទ្ធផលរួមរបស់ប្រទេស​ជាតិ; ទទួលស្គាល់និងលើកតំកើងកម្មាភិបាលគំរូ យុទ្ធជនគំរូពិតប្រាកដ “ដើម្បីប្រទេសជាតិភ្លេចខ្លួន ដើម្បីប្រជាជនបម្រើជានិច្ច” ជាពិសេសជំនះ ពុះពាររាល់ការលំបាកទាំងអស់ ដើម្បីបំពេញភារកិច្ចប្រកបដោយជោគជ័យ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានលើកច្បាស់ថា វិស័យនគរបាលត្រូវលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការរវាងនគរបាលប្រជាជនជាមួយកងទ័ពប្រជាជន គ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តគោលដៅ ភារកិច្ចអំពី នយោបាយ សេដ្ឋកិច្ច សង្គម ការពារជាតិសន្តិសុខនិងកិច្ចការបរទេស។

 ទិដ្ឋភាពនៃសន្និសីទនគរបាលទូទាំងប្រទេសលើកទី៧៤

លើសពីនេះទៅទៀត ផ្នែកនគរបាលត្រូវការការជំរុញសកម្មភាពសហប្រតិបត្តិការអន្តរជាតិ បន្តពង្រឹងនិងពង្រីក​ទំនាក់ទំនងសហប្រតិបត្តិការដែលមានជាប់ទាក់ទងជាមួយបណ្តាប្រទេសនិងអង្គការអន្ដរជាតិនានា។ ជាពិសេស ម្ចាស់ការអនុវត្តន៍រាល់វិធានការ ការពារសន្តិសុខ ផលប្រយោជន៍ជាតិ រួមចំណែកអនុវត្តន៍ប្រកបដោយ​ប្រសិទ្ធភាពនូវគោលមាគ៌ា គោលនយោបាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ - រីកសាយភាយសារសំខាន់និងអត្ថន័យជាប្រវត្តិសាស្ត្រនៃមហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ" - រីកសាយភាយសារសំខាន់និងអត្ថន័យជាប្រវត្តិសាស្ត្រនៃមហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ" មាន ការចូលរួមពីសិល្បករសិល្បការិនីជាង ១២០០ នាក់ នៅទីតាំងទាំង ៣ នៅភាគខាង ជើង កណ្តាល និងខាងត្បូង។

Top