• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញ​អុជធូប​ទៀន​ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Duan និង លោក Truong Trinh

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩ និងរំលឹកខួបលើកទី ៨៩ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមនោះ នាព្រឹកថ្ងៃទី ២ ខែកុម្ភៈ (ពោលគឺថ្ងៃទី ២៨ ខែទី ១២ តាមច័ន្ទគតិឆ្នាំចរ សំរឹទ្ធស័ក) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទៅអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Duan និង លោក Truong Trinh នៅគេហដ្ឋានរបស់លោកទាំងពីររូប។

 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ
អតីតអគ្គលេខាបក្ស លោក Le Duan និង លោក Truong Trinh (រូបថត TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បានសម្ដែងនូការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាអតីតថ្នាក់ដឹកនាំ ដែលបានបូជាជាច្រើន ដើម្បីឯករាជ្យ សេរីភាពនៃមាតុភូមិ ដើម្បីសុភមង្គលរបស់ប្រជាជន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong មានគោលបំណងថា គ្រួសារអតីតអគ្គលេខាបក្ស លោក Le Duan និង លោក Truong Trinh បន្តពង្រីកប្រពៃណី ខិតខំប្រឹងប្រែងបង្កើតស្នាដៃជាច្រើនថែមទៀតក្នុងការងារ ក៏ដូចជារួមចំណែកកសាងប្រទេសជាតិយ៉ាងសកម្មផងដែរ៕

តាម VOV5-​ វិទ្យុសម្លេងវៀតណាម


ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top