• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញប្រគល់អាំងស៊ីងអាយុបក្ស៧០ឆ្នាំជូនអតីតអគ្គលេខាបក្សលោក Le Kha Phieu


 អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong (ខាងស្ដាំ) អញ្ជើញប្រគល់អាំងស៊ីងអាយុបក្ស៧០ឆ្នាំជូនដល់អតីតអគ្គលេខាបក្សលោក Le Kha Phieu (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី២៥ ខែសីហា នៅរដ្ឋធានីហាណូយ បក្សភាគខុទ្ទកាល័យអគ្គ ស្នងការ​នយោបាយ​កងទ័ព​ប្រជា​ជន​វៀត​ណាម​បាន​រៀបចំពិធីប្រគល់អាំងស៊ីង អាយុបក្ស៧០ឆ្នាំជូនដល់លោក Le Kha Phieu អតីតអគ្គលេខាបក្ស​កុម្មុយនិស្ត​វៀត​​ណាម អតីតប្រធានអគ្គស្នងការនយោបាយកងទ័ព​ប្រជាជនវៀតណាម។ 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong លេខាគណៈកម្មា ធិការ​យោធា​មជ្ឈឹម​បាន​អញ្ជើញ​ចូល​រួមនិងប្រគល់អាំងស៊ីងជូនលោក Le Kha Phieu។ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈ​កម្មាធិការ​យោធា​មជ្ឈឹម អគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាមលោក Ngu​yen Phu Trong បា​នសង្កត់​ធ្ងន់​ថា៖
 
“ក្នុង​ឋានៈជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Le Kha Phieu រួម ជាមួយ​សមូហភាព​គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស ការិយាល័យនយោបាយ និង គណៈលេខា បានដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូល និងកង​ទ័ព​ទាំង​មូល អោយសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើនក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ធ្វើ ឧស្សាហូបនីយកម្ម ទំនើបកម្ម​ កសាងនិងការពារមាតុប្រទេស។ ជាកម្មាភិបាល ដែលធំដឹងក្ដីពីថ្នាក់មូលដ្ឋាន លោក Le Kha Phieu​ ជានិច្ចកាលមានភាពស្និទ្ធស្នាលរាក់ ទាក់ចំពោះមហាជន គោរព​និង​ផ្ទៀង​ស្ដាប់​ការ​ផ្ដល់​មតិ​របស់​ថ្នាក់​ក្រោម ​ពង្រីក​​ប្រាជ្ញា​សមូហភាពក្នុងសកម្មភាពបញ្ជាដឹកនាំ ព្រមទាំងជួយឧប​ត្ថម្ភនិង​បញ្ជូនបទ ពិសោធន៍​សម្រាប់​​ជំនាន់ក្រោយយ៉ាងសកម្មផងដែ​រ។ យើងខ្ញុំជានិច្ចកាលរៀន សូ​ត្រតាម​លោក Le Kha Phieu អំពី​វិធីសាស្ត្រ​និងរចនាបទធ្វើការប្រកបដោយប្រសិទ្ធ​ភាព​ និងជាក់លាក់​របស់លោក”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមពិធីបិទនិងប្រគល់ពានរង្វាន់ មហោស្រពទូរទស្សន៍ជាតិ លើកទី៤២

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមពិធីបិទនិងប្រគល់ពានរង្វាន់ មហោស្រពទូរទស្សន៍ជាតិ លើកទី៤២

មហោស្រពទូរទស្សន៍ជាតិលើកទី ៤២ បានបិទនាយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងឆ្នេរសមុទ្រ Quy Nhon ខេត្ត Binh Dinh។ រង្វាន់មាសចំនួន ៥៤ រង្វាន់ រង្វាន់ប្រាក់ចំនួន ៩៨ រង្វាន់ រង្វាន់លើកទឹកចិត្តចំនួន ២២៣ រង្វាន់ និងរង្វាន់បុគ្គលចំនួន ៣រង្វាន់ លើប្រភេទចំនួន ១១ ត្រូវបានប្រគល់ជូនក្នុងពិធី។

Top