• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមសន្និសីទយោធា នយោបាយនៃកងទ័ពវៀតណាមទាំងមូលឆ្នាំ២០១៨

នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេសវៀតណាមបានរៀបចំសន្និសីទយោធា នយោបាយនៃកងទ័ពទាំងមូល ដើម្បីវាយតម្លៃចំពោះលទ្ធផលនៃការដឹកនាំនិងបញ្ជាណែនាំអនុវត្តភារកិច្ចយោធា ការពារជាតិក្នុងឆ្នាំ២០១៨និងដាក់អោយអនុវត្តភារកិច្ចក្នុងឆ្នាំ២០១៩។

អគ្គលេខាបក្ស ប្រធានរដ្ឋ លេខាគណៈកម្មាធិការបក្សយោធាមជ្ឈឹមលោកNguyen Phu Trong៖  ក្នុងឆ្នាំ២០១៩
មានគោលជំហរនិងគោលនយោបាយថ្មីជាច្រើនរបស់បក្សនិងរដ្ឋ ដែលក្នុងនោះមាន វិស័យការពារជាតិ
នឹងត្រូវបានដាក់អោយអនុវត្តយ៉ាងទូលំទូលាយ


អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លេខា គណៈកម្មាធិការបក្សយោធាមជ្ឈឹមលោក Nguyen Phu Trong បានលើកឡើងយ៉ាងច្បាស់ថា ឆ្នាំ២០១៩មានអត្ថន័យដ៏សំខាន់ណាស់ក្នុងការអនុវត្តប្រកបដោយ ជោគជ័យនូវសេចក្ដិសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ របស់បក្សនិងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល២០១៦ - ២០២០។ ក្នុងឆ្នាំ២០១៩ មាន គោលជំហរនិងគោលនយោបាយថ្មីជាច្រើនរបស់បក្សនិងរដ្ឋ ដែលក្នុងនោះមាន វិស័យការពារជាតិ នឹងត្រូវបានដាក់អោយអនុវត្តយ៉ាងទូលំទូលាយ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋមានគោលបំណងថា កងទ័ពទាំងមូលខិតខំប្រឹងប្រែងសម្រេចអោយបានល្អនូវគោលដៅនិងភារកិច្ចដែលត្រូវបានប្រគល់ជូន។ ដំបូងបង្អស់គឺត្រូវប្រុងប្រយ័ត្ន តាមដានវាយតម្លៃនិងព្យាករណ៍ស្ថានភាពអោយបានត្រឹមត្រូវ ជាពិសេសគឺបញ្ហាស្មុគស្មាញដែលអាចកើតមានឡើង ដើម្បីសេនាធិការទាន់ពេលវេលាចំពោះបក្ស រដ្ឋ ព្រមទាំងដោះស្រាយយ៉ាងរវើកនិងត្រឹមត្រូវករណីគ្រប់យ៉ាងមិនទុកអោយខ្លួនបាត់ភាពម្ចាស់ការនោះឡើយ សំដៅការពារអោយបានរឹងមាំនូវឯករាជ្យភាព អធិបតេយ្យភាព ឯកភាពនិងបូរណភាព ដែនដីរបស់មាតុប្រទេស។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ក៏បានសំណូមពរអោយគណៈកម្មាធិការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេសត្រូវផ្ដោតទៅលើការកសាងកងទ័ពអោយបានខ្លាំង មាំមួនខាងនយោបាយ ស្មោះត្រង់ជាដាច់ខាតចំពោះបក្ស ចំពោះមាតុភូមិនិងប្រជាជន បន្តផ្លាស់ប្ដូរថ្មី បង្កើននិងលើកកំពស់ប្រសិទ្ធភាពការងារចលនាមហាជន រួមចំណែកពង្រឹងផែនមហាសាមគ្គីប្រជាជាតិទាំងមូល រឹតបន្តឹងទំនាក់ទំនងជាសាច់ឈាមរវាងបក្ស កងទ័ពជាមួយប្រជាជន ក៏ដូចជាពង្រឹងការជឿទុក​ចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋនិងកងទ័ពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការឃោសនានិងអប់រំមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពផ្សព្វ ផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥)។

Top