• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ផ្ញើរលិខិតជូនពរបុណ្យសំពះព្រះខែ

ក្នុងលិខិត លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាង ថា បក្ស រដ្ឋនិង ប្រជាជនតែងតែយកចិត្តទុកដាក់ពិសេសដល់បុព្វហេតុការពារ ថែទាំនិង អប់រំកុមារ ហើយមានការជឿទុកចិត្តយ៉ាងជ្រាលជ្រៅជានិច្ចចំពោះក្មួយៗ ដែលជាជំនាន់អនាគតរបស់ប្រទេសជាតិ។

ក្នុងឱកាសបុណ្យសំពះព្រះខែឆ្នាំ២០២០ នាថ្ងៃទី២៨ កញ្ញា អគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញផ្ញើរ លិខិតជូនចំពោះក្មួយៗកុមារនិងកុមារជំទង់លើទូទាំងប្រទេស។

ក្នុងលិខិត លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋនិង ប្រជាជនតែងតែយកចិត្តទុកដាក់ពិសេសដល់បុព្វហេតុការពារ ថែទាំនិងអប់រំកុមារ ហើយមានការជឿទុកចិត្តយ៉ាងជ្រាលជ្រៅជានិច្ចចំពោះក្មួយៗ ដែលជាជំនាន់អនាគតរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ មានគោលបំណងថា ក្មួយៗនឹងក្លាយទៅជាកូនល្អ សិស្សពូកែ ហើយមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដើម្បីបន្តមរតកជំនាន់មុនៗ កសាងប្រទេស ជាតិឲ្យកាន់តែសម្បូររុងរឿង អារិយ្យធម៌ ប្រកៀកស្មាជាមួយប្រទេសធំៗលើទូទាំងពិភពលោក ដូចពាក្យទូន្មានរបស់លោកប្រធានហូជីមិញ។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានអញ្ជើញទៅចូលរួមកម្មវិធីអំណរសាទរបុណ្យសំពះ ព្រះខែសម្រាប់កុមារដែលមានស្ថានភាពរស់នៅលំបាកនៅទីក្រុងហាណូយផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top