• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong៖ ការដាំ​ដើមឈើរ​នាំមកនូវផលប្រយោជន៍ដ៏ធំធេងចំពោះប្រទេសជាតិ

នាព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅខេត្ត Yen Bai អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញចូលរួមពិធីបំផុស បុណ្យតេតដាំដើមឈើរដឹងគុណលោកអ៊ុំហូជីមិញជានិច្ច និទាឃរដូវឆ្នាំកុរ ឯកស័ក ២០១៩។

 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរូមពិធីបំផុស បុណ្យតេតដាំដើមឈើរដឹងគុណលោកអ៊ុំហូជីមិញជានិច្ច និទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩ (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅទីនេះអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា៖ ដោយគាំទ្រសេចក្ដីអំពាវនាវរបស់លោកអ៊ុំហូជីមិញនោះ ប្រជាជនវៀតណាមទាំងមូលបានអនុវត្តន៍ បុណ្យតេតដាំដើមឈើរ ដើមដំបូងក្នុងឱកាសបុណ្យតេតប្រពៃណីកាលពី ឆ្នាំ១៩៦០។ រហូតមកដល់ពេលនេះ បុណ្យតេតដាំដើមឈើរបាននាំមកនូវផលប្រយោធន៍ដ៏ធំធេងចំពោះប្រទេសជាតិ ក៏ដូចជាក្លាយទៅជាទំនៀមទំលាប់ដ៏ល្អប្រពៃរបស់ប្រជាជន​វៀតណាមក្នុងឱកាសដើមឆ្នាំថ្មី។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអំពាវនាវដល់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល ក្រសួង ស្ថាប័ន គ្រប់ជាន់ថ្នាក់ ខេត្ត ក្រុង នានា ចូលរួមការដាំឈើរយ៉ាងសកម្ម ក៏ដូចជាលើកកម្ពស់ការយល់ដឹង ចាត់វិធានការដើម្បីការពារព្រៃឈើរប្រកបដោយប្រសិទ្ធភាព និងបង្កើនការវិនិយោគ ប្រើប្រាស់បច្ចេកវិទ្យា វិទ្យាសាស្ត្រដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចព្រៃឈើរដោយចីរភាពផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top