• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីមីយ៉ាន់ម៉ា

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានជួបពិភាក្សាគ្នា។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង ក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីមីយ៉ាន់ម៉ា។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ៥ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង និងភរិយា ដែល អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញា។

អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង។ (រូបថត៖ VNA)

ក្បួនរថយន្តបានអមដំណើរប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា ចូលទៅក្នុងអគាររដ្ឋសភា។ កុមារយ៉ាងច្រើនកុះករនៃរដ្ឋធានីហាណូយ មានវត្តមាននៅអគាររដ្ឋសភា ដោយគ្រវីទង់ជាតិនៃប្រទេសទាំងពីរ ដើម្បីស្វាគមន៍លោកប្រធានាធិបតី មីន អ៊ុងលាំង និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង បានដើរតាមកំរាលព្រំក្រហមទៅកាន់វេទិកាកិត្តិយស។ ក្រុមតន្រ្តីយោធាបានប្រគុំភ្លេងជាតិនៃប្រទេសទាំងពីរ។

បន្ទាប់ពីនោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានដើរទៅមុខគោរពទង់យោធា និងត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច មេដឹកនាំទាំងពីររូប បានជួបពិភាក្សាគ្នា៕

តាម​ vovworld.vn/km-KH

បារាំង - វៀតណាម ជំរុញ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បារាំង - វៀតណាម ជំរុញ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

កាលពីថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងប៉ារីស ប្រទេសបារាំង វិមានប្រធានាធិបតីបារាំង (វិមានអេលីសេ) បានរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិមួយ ដើម្បីជូនដំណឹង​អំពីដំណើរទស្សនកិច្ច​ជាផ្លូ​វការទៅកាន់សាធារណរដ្ឋបារាំង របស់​អគ្គលេខានៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម លោក តូ ឡឹម។

Top