• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបមេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ប៉ាស៊ីហ្វិកនៃសហរដ្ឋអាមេរិក លោក Samuel Paparo

កាលពីរសៀលថ្ងៃទី ៥ ខែសីហា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួបលោកនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក (USPACOM)។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួបលោកនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។ រូបថត៖ VNA

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយសង្កត់ធ្ងន់ថា ការសម្រេចបាននូវរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ គឺជាអាទិភាពរបស់វៀតណាមក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្រទាក់ទងនឹងកំណើន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឲ្យបង្កើនគម្រោងអំពីការលើកកំពស់សមត្ថភាពកំណត់អត្តសញ្ញាណ ហើយផ្តល់កំណត់ត្រា ឯកសារ ដើម្បីពន្លឿនដំណើរការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីវៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមប្តេជ្ញាបន្តបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាម (MIA) ផងដែរ។

រីឯខ្លួនវិញ លោកនាយឧត្តមនាវី Samuel Paparo បានឯកភាពលើវិធានការដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី ហើយបានសន្យាថា បញ្ជាការដ្ឋានតំបន់ប៉ាស៊ីហ្វិកនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវកម្មវិធីសហប្រតិបត្តិការមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងបង្កើនសមត្ថភាពអនុវត្តន៍ច្បាប់នៅសមុទ្រ។ លើសពីនេះ ជួយឧបត្ថម្ភវៀតណាមក្នុងការជំនះលើផលវិបាកនៃសង្គ្រាម និងរួមដំណើរជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ វៀតណាមក្នុងយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ដើម្បីស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីវៀតណាមផងដែរ៕

តាម​ vovworld.vn/km-KH

បារាំង - វៀតណាម ជំរុញ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បារាំង - វៀតណាម ជំរុញ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

កាលពីថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងប៉ារីស ប្រទេសបារាំង វិមានប្រធានាធិបតីបារាំង (វិមានអេលីសេ) បានរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិមួយ ដើម្បីជូនដំណឹង​អំពីដំណើរទស្សនកិច្ច​ជាផ្លូ​វការទៅកាន់សាធារណរដ្ឋបារាំង របស់​អគ្គលេខានៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម លោក តូ ឡឹម។

Top