• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

នារសៀលថ្ងៃទី ១២ ធ្នូនេះ យន្តហោះពិសេសដឹកអគ្គលេខាបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិនអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងលោកជំទាវភរិយា, លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយា។
យករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping និងលោកជំទាវភរិយា នៅអាកាសយានដ្ឋាន Noi Bai ។ រូបថត៖ VNA

អញ្ជើញទៅអាកាសយានដ្ឋានដើម្បីទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping និងលោកជំទាវភរិយា មាននាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានគណៈកម្មការកិច្ចការផ្ទៃក្នុងមជ្ឈឹម លោក Phan Dinh Trac, លោក Le Hoai Trung ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈឹម។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទីបីរបស់លោក Xi Jinping មកកាន់ប្រទេសវៀតណាម ក្នុងតួនាទីជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចនេះធ្វើឡើងរយៈពេលមួយឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋចិន ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់អនាគតយូរអង្វែងនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរក្នុងទិសដៅប្រកបដោយនិរន្តរភាព ជាក់ស្តែង និងមានប្រសិទ្ធភាពជាង រួមចំណែកដល់និន្នាការនៃសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជុំវិញពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top