• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីនិងប្រធាន Duma ជាតិ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្នាក់ការក្រុម​ប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) នៅរដ្ឋធានីម៉ូស្គូ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Andrey Turchak។
 


អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី
លោក Andrey Turchak (រូបថតៈ TTXVN)

លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ចំពោះវៀតណាម សហព័ន្ធរុស្ស៊ីគឺជាដៃគូដ៏ធំមួយ​ផង​និងជាដៃគូប្រពៃណីផង ហើយស្នើឲ្យក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បន្តសហការយ៉ាងសកម្មនិងចែករំលែកជាមួយរដ្ឋសភាវៀតណាមនូវបទពិសោធដ៏មានតម្លៃក្នុងសកម្មភាពនីតិប្បញ្ញត្តិនិងត្រួតពិនិត្យ ជាពិសេសក្នុងបរិបទដែល​វៀតណាមកំពុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការបង្កើតនីតិរដ្ឋ ពង្រឹងប្រព័ន្ធច្បាប់ រួមទាំងលើកកំ​ពស់​តួនាទីរបស់រដ្ឋសភា។

រីឯអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី  លោក Andrey Turchak បានអះអាងនូវការគាំទ្រយ៉ាងពេញទំហឹងចំ​ពោះ​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលររួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី។ លោកអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីរូបនេះ បានឯកភាពបន្ត​ផ្តោត​ការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលដើម្បីស្ថាប័នរដ្ឋសភានៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការទាំងនៅវេទិកាអន្តរសភាថ្នាក់តំបន់និងអន្តរជាតិ ជាពិសេសរួមសហការត្រួតពិនិត្យការអនុវត្តរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានប្រទេសទាំងពីរចុះហត្ថលេខាជាស្រាប់។

ក្នុងថ្ងៃដដែល អញ្ជើញថ្លែងមតិក្នុងពិធីជួបសន្ទនាជាមួយអគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong ប្រធាន Duma ជាតិរុស្ស៊ី លោក Vyacheslav Volodin បានអះអាងថា Duma ជាតិតែងតែយកចិត្តទុកដាក់ជាពិសេសក្នុងការជម្រុញនិងបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងគ្រប់វិស័យរវាងសហព័ន្ធរុស្ស៊ីនិងវៀតណាម។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា សភានៃប្រទេសទាំងពីរគួរតែបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រួមទាំងក្រុមសភានានា ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិងការផ្លាស់ប្តូរបទពិសោធន៏អំពីច្បាប់។ 

ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀត​ ក្នុងនោះមានទាំងការពង្រីកយន្តការពិគ្រោះយោបល់និងសហការយ៉ាងជិតស្និទ្ធិនៅបណ្តាវេទិកាអន្តរសភា ដូចជា សហភាពអន្តរសភាពិភពលោក (IPU) វេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក (APPF) ជាដើម ។

នាពេលរសៀលថ្ងៃដដែល អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានបក្សរុស្ស៊ីយុត្តិធម៌ លោក Seigey Mironov ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top