• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol

នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol។ (រូបថត៖ qdnd.vn)

អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងមកបំពេញទស្សនកិច្ចនៅវៀតណាម បន្ទាប់ពីប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនងទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ" កាលពីចុងឆ្នាំមុន; ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមានដែលភាគីទាំងពីរសម្រេចបានក្នុងជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol; ស្នើឲ្យភាគីទាំងពីរបន្តបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នាខាងនយោបាយតាមរយៈការរក្សាសកម្មភាពផ្លាស់ប្តូរនិងជួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ប្រទេសទាំងពីរបានគោរពគ្នាទៅវិញទៅមក ហើយវៀតណាមគឺជាចំណុចកណ្ដាលនៃកិច្ចសហប្រតិបត្តិការរបស់កូរ៉េខាងត្បូងនៅអាស៊ី។ លោកប្រធានាធិបតី Yoon Suk Yeol ចាត់ទុកថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាការចាប់ផ្តើមថ្មីសម្រាប់ទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាមក្នុងរយៈពេល៣០ឆ្នាំខាងមុខ ព្រមទាំងសម្ដែងបំណងចង់ឲ្យប្រទេសទាំងពីរួមដំណើរគ្នាដើម្បីអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

នាយប់ថ្ងៃទី ២១ ខែកញ្ញា (តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមព្រឹត្តិការណ៍វប្បធម៌សិល្បៈ "វៀតណាម៖ ដំណើរមាតុភូមិតាមរយៈភាពយន្តនិងតន្ត្រី" និងបានជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក។

Top