• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong៖ កសាងវប្បធម៌សុចរិតភាព គ្មានអំពើពុករលួយ និងភាពអវិជ្ជមាន

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យគណៈកម្មាធិការដឹកនាំខេត្ត គណៈកម្មាធិការបក្សទីក្រុង បន្តជ្រួតជ្រាបនិងយល់ដឹងកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងអំណាចរបស់គណៈកម្មាធិការដឹកនាំខេត្ត។
លោកអគ្គលេខាបក្ស Nguyen Phu Trong

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទអនឡាញដែលតភ្ជាប់បណ្តាញជាមួយខេត្តក្រុងចំនួន ៦៣ ទូទាំងប្រទេស ដើម្បីត្រួតពិនិត្យរយៈពេល ១ ឆ្នាំនៃប្រតិបត្តិការរបស់គណៈកម្មាធិការដឹកនាំខេត្តស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំការបង្ការប្រឆាំងអំពើពុករលួយ។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យគណៈកម្មាធិការដឹកនាំខេត្ត គណៈកម្មាធិការបក្សទីក្រុង បន្តជ្រួតជ្រាបនិងយល់ដឹងកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងអំណាចរបស់គណៈកម្មាធិការដឹកនាំខេត្ត; សកម្មភាពរបស់គណៈកម្មាធិការដឹកនាំត្រូវតែមានលក្ខណៈវិទ្យាសាស្ត្រ ម៉ត់ចត់ ដោយធានាលទ្ធផលជាក់ស្តែង។ ក្រឡែកទៅមើលសកម្មភាពរបស់គណៈកម្មាធិការដឹកនាំខេត្តបង្ការប្រឆាំងអំពើពុករលួយ   ក្រោយរយៈពេល១ឆ្នាំនៃការបង្កើត អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា គ្រប់មូលដ្ឋានទាំង ៦៣/៦៣ បានបង្កើតគណៈកម្មាធិការដឹកនាំខេត្ត; បង្កើតការផ្លាស់ប្តូរថ្មីក្នុងការរកឃើញ និងការចាត់ការអំពើពុករលួយ និងភាពអវិជ្ជមាននៅថ្នាក់មូលដ្ឋាន៖

អាចមើលឃើញថា លទ្ធផលនៃការរកឃើញនិងការដោះស្រាយអំពើពុករលួយនិងភាពអវិជ្ជមានក្នុងមូលដ្ឋានបានប្រែប្រួលយ៉ាងច្បាស់ ចាប់តាំងពីគណៈកម្មាធិការដឹកនាំខេត្តត្រូវបានបង្កើតនិងដាក់ឱ្យដំណើរការមក។ ចាប់តាំងពីការបង្កើតឡើងរហូតមកដល់ពេលនេះ មូលដ្ឋានបានកាត់ទោសចំនួន ៥៣០ ករណី កើនឡើង ១,៥ ដងនៃចំនួនករណី និងការកើនឡើងនៃចុងចោទជាង ៨០០ នាក់បើធៀបនឹងឆ្នាំ ២០២១។ សកម្មភាពទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់មួយជំហានម្តង ៗ ដើម្បីយកឈ្នះលើស្ថានភាព "ខាងលើក្តៅ ខាងក្រោមត្រជាក់"។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើដល់គ្រប់ជាន់ថ្នាក់ធ្វើឲ្យបានល្អជាងក្នុងការកសាង និងកែតម្រូវបក្ស; តស៊ូយ៉ាងខ្លាំងក្លាប្រយុទ្ធប្រឆាំងនឹងបុគ្គលនិយម "ផលប្រយោជន៍ក្រុម"; ផ្តោតលើការដឹកនាំ និងដឹកនាំ ដើម្បីកសាងវប្បធម៌ សុចរិតភាព គ្មានអំពើពុករលួយ និងភាពអវិជ្ជមានក្នុងចំណោមកម្មាភិបាល បក្ខជន   បុគ្គលិក និងប្រជាពលរដ្ឋទាល់តែសោះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top