• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោកតូ ឡឹម៖ “កំណត់ចក្ខុវិស័យសម្រាប់យុគសម័យអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងវៀតណាម-ចិន”

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (១៤-១៥ មេសា) របស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង នាថ្ងៃទី ១៤ មេសា លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញមានអត្ថបទសរសេរមួយ ចុះផ្សាយក្នុងកាសែតប្រជាជនប្រចាំថ្ងៃ (ចិន) ដោយបញ្ជាក់ថា ទំនាក់ទំនងវៀតណាម-ចិនសម្រេចបាន សមិទ្ធិ ផលជាច្រើន និងត្រៀមខ្លួនជាស្រេចដើម្បីឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី។
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីន ពីង បានធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិនចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ (រូបថត៖ TTXVN)
 

នៅដើមអត្ថបទ លោកអគ្គលេខាបក្ស តូ ឡឹម បានរំលឹកឡើងវិញនូវប្រវត្តិនៃទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និង ចិន។ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ទំនាក់ទំនងរវាងបក្សទាំងពីរ  ប្រទេសទាំងពីរកំពុងអភិវឌ្ឍយ៉ាងល្អលើគ្រប់វិស័យ ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ក៏ដូចជា សហគមន៍ចែករំលែកអនាគតប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ដែលប្រទេសទាំងពីរបានលើកតម្កើងក្នុងខែធ្នូ ឆ្នាំ ២០២៣។

ដើម្បីជំរុញទំនាក់ទំនងវៀតណាម - ចិន នាពេលខាងមុខក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរជាមូលដ្ឋាននៃសម័យកាលនោះ អគ្គលេខាបក្ស លោក តូ ឡឹមបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវរួមគ្នាកំណត់ចក្ខុវិស័យសម្រាប់យុគសម័យថ្មីនៃទំនាក់ទំនងវៀតណាម - ចិន ដោយផ្អែកលើសសរស្តម្ភចំនួនបួន រួមមានៈ រក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រ លើកកម្ពស់ទំនុកចិត្តនយោបាយ; បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង លើគ្រប់វិស័យ បង្កើតប៉ូលកំណើនថ្មី; ពង្រឹងបន្ថែមទៀតនូវមូលដ្ឋានសង្គមងាយស្រួលសម្រាប់ទំនាក់ទំនងវៀតណាម-ចិន; រួមដៃគ្នាកសាងបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់យុគសម័យថ្មី ដែលជាយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសនីមួយៗ។

នាថ្ងៃទី ១៤ មេសា អគ្គលេខាបក្សប្រធានរដ្ឋចិន លោក ស៊ី ជីនពីង អញ្ជើញមានអត្ថបទសរសេរមួយចុះលើកាសែតប្រជាជន (វៀតណាម) ដោយស្ងើចសរសើរអំពីទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងបក្សទាំងពីរ ប្រទេសទាំងពីនិងប្រជាជនទាំងពីរ ដោយសង្កត់ធ្ងន់ថា សហគមន៍ចែករំលែកអនាគតចិន - វៀតណាម មានប្រភពចេញពីការជឿទុកចិត្តខាងនយោបាយយ៉ាងស៊ីជម្រៅ ចាក់ឫសក្នុងដីមានជីជាតិនៃកិច្ចសហប្រតិបត្តិការនិងត្រូវបានជំរុញតាមរយៈការជួបប្រាស្រ័យមនុស្សសាស្រយ៉ាងជិតស្និទ្ធ។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានអះអាងថា ចិនតែងតែចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងទំនាក់ទំនងការទូត ជាអ្នកជិតខាង ហើយមានបំណងរួមជាមួយវៀតណាម ដើម្បីធ្វើឲ្យស៊ីជម្រៅ ថែមទៀតលើគ្រប់វិស័យក្នុងការកសាងសហគមន៍ចិន-វៀតណាមដែលមានអត្ថន័យយុទ្ធសាស្ត្រ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

បារាំង - វៀតណាម ជំរុញ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បារាំង - វៀតណាម ជំរុញ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

កាលពីថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងប៉ារីស ប្រទេសបារាំង វិមានប្រធានាធិបតីបារាំង (វិមានអេលីសេ) បានរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិមួយ ដើម្បីជូនដំណឹង​អំពីដំណើរទស្សនកិច្ច​ជាផ្លូ​វការទៅកាន់សាធារណរដ្ឋបារាំង របស់​អគ្គលេខានៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម លោក តូ ឡឹម។

Top