• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ បញ្ជាក់ពីតួនាទីដឹកនាំបក្សកុម្មុយនិស្តវៀតណាម

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានវៀត ណាម លោក Juan Castillo អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយបានអះអាងថា៖ បក្សកុម្មុយនិស្តវៀតណាមដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំប្រជាជនវៀត ណាមដណ្តើមបានជ័យជំនះក្នុងបុព្វហេតុការពារមាតុភូមិ និងកសាងប្រទេសជាតិ។
អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃពីទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុង Montevideo ក្នុងឱកាសខួបលើកទី ៩៤ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ Dieu Huong/TTXVN)

លោកប្រធានហូជីមិញ ស្ថាបនិកបក្សកុម្មុយនិស្តវៀតណាម រួមជាមួយនឹងថ្នាក់ដឹកនាំវៀតណាមជាច្រើនជំនាន់ បានដឹកនាំប្រជាជនវៀតណាមកសាងសង្គមនិយមប្រកបដោយជោគជ័យ និងកំពុងមានការរីកចម្រើនជាច្រើនក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី (Doi moi)។ អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ Castillo បានសម្តែងនូវបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបក្សកុម្មុយនិស្តវៀតណាមបន្ថែមទៀត ដើម្បីចែករំលែកបទពិសោធន៍ដ៏មានតម្លៃដែលវៀតណាមបានទទួលជោគ ជ័យ យ៉ាងខ្លាំងក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោកបានវាយតម្លៃខ្ពស់ចំពោះការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូរបស់ប្រទេសទាំងពីរ ជាពិសេសដំណើរទស្សនកិច្ចថ្នាក់ខ្ពស់របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue កាលពីខែមេសាកន្លងទៅ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអ៊ុយរូហ្គាយ។ អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយក៏បានឲ្យដឹងថា រួមជាមួយរដ្ឋាភិបាលម៉ុងតេវីដេអូ បក្សកុម្មុយនិស្តអ៊ុយរូហ្គាយកំពុងជំរុញការកសាងលំហវប្បធម៌វៀតណាម រួមទាំងរូបភាពលោកប្រធានហូជីមិញនៅទីតាំងដ៏ស្រស់ស្អាតក្នុងរដ្ឋធានី ដើម្បីរំលឹកដល់លោកប្រធាន។ ក្នុងដំណើរស្វែងរកផ្លូវសង្គ្រោះប្រទេសកាលពី ១១២ ឆ្នាំមុន លោកប្រធានហូជីមិញបានបង្អង់ដំណើរនៅកំពង់ផែសមុទ្រនៃប្រទេសអ៊ុយរូហ្គាយ និងអាហ្សង់ទីន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top