• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ លោក តូ ឡឹម បន្តកាន់តំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាល ទី១៤

នាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ បានបើកកិច្ចប្រជុំលើកដំបូង ដើម្បីសម្រេចលើបញ្ហាសំខាន់ៗ ជាពិសេស ដែលគូសសញ្ញាសម្គាល់ពីអាណត្តិថ្មី។

អគ្គលេខានៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១៣ លោក តូ ឡឹម អញ្ជើញក្នុងនាមគណៈអធិបតីដឹកនាំកិច្ចប្រជុំ។

ឈរលើការអនុវត្តយ៉ាងតឹងរ៉ឹងនៃលក្ខន្តិកៈបក្ស បទបញ្ជាការងារ បទបញ្ជាបោះឆ្នោត និងខ្លឹមសារពាក់ព័ន្ធ លើកកម្ពស់ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវ និងការអនុវត្តគោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ ប្រកបដោយប្រសិទ្ធភាព កិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤  បានបំពេញភារកិច្ចសំខាន់ៗដូចជា៖ បោះឆ្នោតជ្រើសរើសការិយាល័យនយោបាយ; បោះឆ្នោតជ្រើសរើសអគ្គលេខាបក្ស; បោះឆ្នោតជ្រើសរើសលេខាធិការដ្ឋាន;  បានស្តាប់របាយការណ៍ស្តីពីការតែងតាំងមុខតំណែងជាថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងបក្ស និងរដ្ឋ ព្រមទាំងបានផ្តល់យោបល់លើមុខតំណែងជាលេខាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស។ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងប្រធានគណៈកម្មាធិការនេះ។

គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤  បានបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសរើស អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ លោកតូ ឡឹម  បន្តកាន់តំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top